តើអ្នកយល់យ៉ាងម៉េចដែរ Miss Grand Cambodia ២០១៧ សូមបញ្ចេញមតិយោបល់បន្តិចមក...... - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

តើអ្នកយល់យ៉ាងម៉េចដែរ Miss Grand Cambodia ២០១៧ សូមបញ្ចេញមតិយោបល់បន្តិចមក......



ភ្នំពេញ៖ ក្រោយពីបានឆ្លងកាត់ជាច្រើនដំណាក់កាលនៃការជ្រើសរើស ពីលោកគ្រូអ្នកគ្រូគណៈកម្មាធិការកិតិ្តយសរួចមក ឃើញថាបេក្ខនារី Miss Grand Cambodia ពិតជាមានសមត្ថភាពខ្ពស់ជាងគេមែន ទោះបីជារូបឆោមសមរម្យក៏ដោយចុះ។ យោងតាមការបកស្រាយរបស់គណៈកម្មាធិការ បានវាយតម្លៃថា រវាងរូបសម្រស់ឆើតឆាយគួរឲ្យគយគន់ប៉ុន្តែគ្មានចំណេះដឹងទូទៅក៏មិនអាចតំណាងឲ្យប្រទេសកម្ពុជាបានដែរ។ ដូចនេះយើងត្រូវថ្លឹងថ្លែងរវាង រូបសម្បត្តិ ចរិយាសម្បត្តិ និងចំណេះដឹងព្រមគ្នា ហើយយើងខ្ញុំក៏សម្រេចថា បេក្ខនារីម្នាក់នេះពិតជាសាកសមហើយ ជាបវរកញ្ញា Miss Grand Cambodia ប្រចាំឆ្នាំ២០១៧ ហើយ ដោយបានទៅលើ បេក្ខនារីពាក់ស្លាកលេខ ១១ ឈ្មោះថាកញ្ញា ខ្លឹម ស្រីគា មានអាយុ ១៨ ឆ្នាំ ជាសិស្សនៅរាជធានីភ្នំពេញ។


គណៈកម្មាធិការបានបង្ហើបថា បើសិនជាមានបេក្ខនារីណាដែលមានលក្ខណៈទាំងនេះ រូបសម្បត្តិ ចរិយាសម្បត្តិ និងចំណេះដឹង ហើយគិតថាអាចចូលរួមប្រកួតបាន សូមអញ្ជើញមកដាក់ពាក្យឲ្យបានឆាប់ កុំចាំតែរិះគន់ តិះទៀន អ្នកដទៃអីមិនល្អទេ។ក្រោយពីជាប់បានប៉ុន្មានថ្ងៃ ក៏ត្រូវបានមនុស្សមួយចំនួន បានគិតថា នាងមិនសូវស្រស់ស្អាត មិនសាកសមក្លាយជា បវរកញ្ញាMiss Grand Cambodia នោះទេ។ ដោយឡែក ថ្ងៃនេះផងដែរ សូមបង្ហាញរូប របស់កញ្ញា ខ្លឹម ស្រីគា នៅខាងក្រៅ ដែលឃើញថា នាងពិតជាស្រស់ស្អាតខ្លាំង បែបធម្មជាតិ ដែលផ្ទុយនឹង មតិមួយចំនួន ដែលថានាងមិនទាក់ទាញ៕



តោះមកតាមដានទាំងអស់គ្នា៖

No comments:

Post a Comment

Post Top Ad

Responsive Ads Here