ថៃ៖ តារាសម្តែងប្រុស Nadech Kugimiya និងតារាសម្តែងស្រី Yaya Urassaya កាលពីម្សិលមិញនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរបានតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកភ្នែក ជាមួយនឹងឈុតប្រពៃណីបុរាណ តែងតួជាតំណាងព្រះអង្គ Por Poo Si Sut និងព្រះម៉ែ Ya Sri Pathom។
ទន្ទឹមនឹងនេះ អ្នកទាំងពីរ ក៏បានរាំបួងសួងថ្វាយ នៅចំពោះរូបសំណាងនាគរាជយ៉ាងទន់ភ្លន់ នៅប្រាសាទ Kamchanod ដើម្បីជាការបួងសួងសុំសេចក្តីសុខ ទៅដល់ការថតខ្សែភាពយន្តរឿងនាគី ភាគទី២ ដែលគ្រោងនឹងផលិតឡើង នៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។
ក្នុងការគ្រងតំណែង បានជាតួឯកប្រុសស្រីនៅក្នុងរឿងនាគី ភាគ២ តារាសម្តែងលោក Nadech Kugimiya និងកញ្ញា Yaya Urassaya ក៏ទទួលបាននូវការសរសើរថា គឺជាគូដ៏សាកសមនឹងគ្នា ហើយមិននឹកស្មានថាពួកគេតុបតែងខ្លួនបែបបុរាណ ហើយថែមទាំងចេះរាំពន់ពែនខ្លួនយ៉ាងទំនងបែបនេះទៀតផង។
ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ពេលតួឯកប្រុសស្រីមួយគូនេះកំពុងរាំ ភ្លេងក៏ស្រាប់តែដាច់មួយភ្លែតទើបត្រលប់មកវិញ ប៉ុន្តែពួកគេមិនបានបញ្ឈប់ការរាំរបស់ខ្លួននោះទេ ដែលនេះក៏ជាហេតុធ្វើឱ្យអ្នកមានជំនឿភាគច្រើន ជឿថាជាបារមីស័ក្តិសិទ្ធិ នៅទីនោះ។
ក្រោយចប់កម្មវិធី តារាសម្តែងទាំងពីរក៏បាន ប្រកាសផ្តល់អាហាររូបករណ៍ដល់សិស្សសាលានៅទីនោះផងដែរ៕
ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖
Post Top Ad
Responsive Ads Here
Home
តារា & កម្សាន្ដ
Yaya and Nadech កំពុងតែរាំបួងសួងថ្វាយរឿងព្រះម៉ែនាគី ភាគ២ ស្រាប់តែជួបរឿង.... (មានវីដេអូ)
Yaya and Nadech កំពុងតែរាំបួងសួងថ្វាយរឿងព្រះម៉ែនាគី ភាគ២ ស្រាប់តែជួបរឿង.... (មានវីដេអូ)
Subscribe to:
Post Comments (Atom)
Post Top Ad
Responsive Ads Here









No comments:
Post a Comment