ការបញ្ចូលចំណេះដឹង ទៅក្នុងខួរក្បាលហើយ ដោយប្រើកុំព្យូទ័រ..ជ័យយោមិនបាច់រៀនទៀតទេ...ជួយShareផង ! - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

ការបញ្ចូលចំណេះដឹង ទៅក្នុងខួរក្បាលហើយ ដោយប្រើកុំព្យូទ័រ..ជ័យយោមិនបាច់រៀនទៀតទេ...ជួយShareផង !


ការរៀនសូត្រ ទាមទារពេលវេលា និងការខិតខំប្រឹងប្រែង ជាច្រើនឆ្នាំ ទម្រាំបានជោគជ័យ ប៉ុន្តែ សម្រាប់ គម្រោង The Matrix អ្នកអាចទាញយក (download) ចំណេះដឹងនានា ចូលទៅក្នុងខួរក្បាលរបស់អ្នក ហើយវាពិតជាលឿន ដូចក្បាច់គុណគង់ហ្វូអញ្ចឹង។ការសិក្សាចុងក្រោយនេះ បានបង្ហាញថា យើងជិតឈានដល់ ចំណុចនេះហើយ ហើយវានឹងក្លាយជាការពិត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។


អ្នកវិទ្យាសាស្ត្រមកពី មន្ទីរពេទ្យព័ត៌មានវិទ្យាសាស្ត្រ HRL ដែលមានទីតាំងនៅរដ្ឋ California បានសិក្សាទៅលើ សកម្មភាពខួរក្បាលរបស់ អ្នកហ្វឹកហាត់បើកយន្តហោះម្នាក់ ហើយបញ្ចូលទិន្នន័យ (ចំណេះដឹង និងជំនាញ) ដែលគេមិនធ្លាប់បានដឹង ហើយទើបបង្ហាត់បង្ហាញជាក្រោយ។ ពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះតែអ្នកហាត់បើកយន្តហោះនោះ អាចចេះបានយ៉ាងលឿន។


ដុកទ័រ Matthew Phillips បាននិយាយថា វាជាការរំញោច ឬទាក់ទងជាមួយនឹងខួរក្បាល។ មនុស្សជាច្រើនគិតថា វាជាការបោកប្រាស់ និងមិនគួរឲ្យជឿនោះទេ ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំសូមមិនបកស្រាយអ្វីច្រើនទេ ប៉ុន្តែ ពេលវាជោគជ័យ អ្នកនឹងដឹងដោយខ្លួនឯង៕

***** អត្ថបទសំខាន់ផ្សេងទៀត

ជួយស៊ែរម្មាក់មួយៗដើម្បីសង្រោ្គះជីវិតមនុស្សផង ទុក្ខដូចធ្វើបុណ្យផងទៅ ..WIFI អាចសម្លាប់អ្នកដោយមិនដឹងខ្លួនព្រោះវា...

រាប់​ចាប់ពី​ការប្រើ​កុំព្យូទ័រ​និង​ទូរស័ព្ទដៃ​រហូតដល់​ការ​ទស្សនា​ភាពយន្ត​អន​ឡាញ​និង​លេង​ហ្គេម​អន​ឡាញ បច្ចេកវិជ្ជា​ឥត​ខ្សែ​បាន​វិ​វ​ឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ងាយស្រួល​។ ទោះយ៉ាងណា WiFi មាន​ផលប៉ះពាល់​គ្រោះថ្នាក់​ដែល​អាចធ្វើឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​បាន​។
​
សញ្ញា​របស់ WiFi ខុសគ្នា​ពី​រលកសញ្ញា​របស់​វិទ្យុ និង​ទូរទស្សន៍ ព្រោះ​រលកសញ្ញា WiFi មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ទម្លុះ​ជញ្ជាំង​បេតុង​រឹងមាំ​មួយ​បាន​។ ​​នេះហើយ​ជាហេតុ​ផល​ដែល​អ្នកជំនាញ​សុខភាព​ជឿថា ចំហាយ​វិទ្យុសកម្ម​របស់ WiFi មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​របស់​មនុស្ស និង​បង្កឱ្យមាន​បញ្ហា​សុខភាព​រយៈពេល​យូរអង្វែង​។
​

ដំណើរការ​ប៉ះពាល់​រប​ស់ WiFi គឺមាន​សភាព​យឺត​ប៉ុន្តែ​គ្រោះថ្នាក់ ហើយ​អ្នកជំនាញ​សុខភាព​សាធារណៈ​ជាច្រើន​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​នឹង​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ក្នុង​អនាគត​ដ៏​ខ្លី ដោយសារតែ​ការប្រើប្រាស់​ទូរស័ព្ទដៃ និង​ការប៉ះពាល់ WiFi ច្រើន​លើសលប់​ពេក​។
​ ​
លោក​វេជ្ជបណ្ឌិត David Carpenter មកពី​សាលា​ជំនាញ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ State University of New York បាន​និយាយថា WiFi បង្ក​ហានិភ័យ​សុខភាព​យូរអង្វែង និង​បង្ក​ជំងឺ​ជាច្រើន​ដោយសារតែ​ចំហាយ​វិទ្យុសកម្ម​។
​
​លោក​បន្តថា "​ចំហាយ​វិទ្យុសកម្ម​បាន​ទម្លុះ​ចូល​រាងកាយ​មនុស្ស និង​ប៉ះពាល់​ភ្នាស​កោសិកា​ជាច្រើន ជាហេតុ​បង្ក​ឱ្យ​កោសិការ​បាត់បង់​សមត្ថភាព​បំពេញ​មុខងារ​យូរៗ​ម្តង​។ វា​ក៏​រំខាន​ដល់​ថាមពល​រាងកាយ​ផងដែរ ដោយ​ធ្វើឱ្យ​ភ្ញាក់ឡើង​មាន​អារម្មណ៍​អស់កម្លាំង ស្ត្រេ​ស៍ និង​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយ​វា​ជា​មូលហេតុ​ចម្បង​នៃ​ការឈឺ​ក្បាល វិលមុខ ថប់​អារម្មណ៍ ពិបាក​ផ្តោត​ស្មារតី និង​បាត់បង់​ការចងចាំ​"​។
​ ​

ជាងនេះទៅទៀត WiFi ក៏បង្ក​ឱ្យ​បាក់​ទឹកចិត្ត ហឹ​ង​ត្រចៀក បេះដូង​លោត​ខុស​ចង្វាក់ កើត​ជំងឺមហារីក​ឈាម ខូច DNA បំផ្លាញ​ខួរក្បាល និង​ឈឺ​សាច់ដុំ ។​ល​។ ​ដូច្នេះ​ពេល​គេង​យប់​ឡើង​លោកអ្នក​មិនគួរ​បើក WiFi ចោល​នោះឡើយ​។ លោកអ្នក​នឹងមិន​អាច​ចៀស​ផុតពី​ជំងឺ​ណាមួយ​ក្នុងចំណោម​ជំងឺ​ដែល​បាន​រៀបរាប់​នោះឡើយ ប្រសិនបើ​រក្សា​ទម្លាប់​នេះ​រាប់​ខែ​ឆ្នាំ​៕

No comments:

Post a Comment

Post Top Ad

Responsive Ads Here