សួនផ្កាឈូករ័ត្ន ឬផ្កាព្រះអាទិត្យ ជាកន្លែងថ្មី១ទៀតដែលអូនប្រាថ្នា....(មានវីដេអូ) - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

សួនផ្កាឈូករ័ត្ន ឬផ្កាព្រះអាទិត្យ ជាកន្លែងថ្មី១ទៀតដែលអូនប្រាថ្នា....(មានវីដេអូ)


ផ្កាឈូករ័ត្នមានលក្ខណៈពិសេសខុសពីគេដោយសារព័ណ៌លឿងល្អល្អះ ទំហំធំ និងសម្រស់យ៉ាងល្អឥតខ្ចោះ។អ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះរបស់វាថា Sunflower ដោយសារតែរូបរាងនិងទំរង់របស់វាមានលក្ខណៈដូចរូបគំនូរព្រះអាទិត្យខ្លាំងណាស់ មិនតែប៉ុណ្ណោះវាតែងតែបែរមុខទៅរកព្រះអាទិត្យដើម្បីស្រូបយកថាមពលផងដែរ។

តើអ្នកដឹងទៅឈ្មោះរបស់វាជាភាសាអង់គ្លេស?


រុក្ខជាតិនេះមានប្រយោជន៍យ៉ាងច្រើនដល់មនុស្សជាតិ គឺសន្លឹកផ្ការបស់វាត្រូវបានគេយកមកធ្វើតែសម្រាប់ឆុងផឹក ហើយគ្រាប់របស់វាត្រូវបានគេយកមកចម្រាញ់ធ្វើជាប្រេងឆា ស្លឹករបស់វាគេអាចយកទៅធ្វើជាចំណីសត្វ ចំណែកដើមរបស់វាសំបូរទៅដោយជាតិសរសៃអាចយកមកធ្វើជាក្រដាសអនាម័យបានថែមទៀតផង។



សួនផ្កាឈូករ័ត្នដ៏ធំមួយនេះបានក្លាយជាទីកន្លែងដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់ទៅលេងកម្សាន្តនិងថតរូបទុកជាអនុស្សាវរីយ៍ ប៉ុន្តែវាមិនរីកគ្រប់ពេលវេលានោះទេ ដូចនេះគួរតែឆ្លៀតពេលវេលាទៅកម្សាន្តកំឡុងពេល " ខែធ្នូរហូតដល់ខែមីនា" គឺជាពេលសមរម្យបំផុតដែលផ្កាក្នុងសួនទាំងអស់ចាប់ផ្តើមរីកព្រមគ្នា ហើយក៏ជាទីកន្លែងទាក់ទាញបំផុតរបស់អ្នកទេសចររាប់រយនាក់ទៅលេងនៅខេត្តប៉ៃលិន នៅតាមដងផ្លូវជាតិលេខ៥៧ ចំងាយប្រហែលជា២ទៅ៣គីឡូតែប៉ុណ្ណោះ មុនដល់ទីរួមខេត្តប៉ៃលិន។


តែបើទៅលេងគឺចាប់ពីខែ១២ដល់ខែ៣ទើបមានផ្កាស្អាត ព្រោះវាពេញវ័យចេញផ្កាព្រមគ្នាទាំងអស់។មើលទៅហាក់ដូចជាឆ្ងាយបន្តិចប៉ុន្តែសាកសមនឹងកម្មវិធីសម្រាកលំហែកាយសម្រាប់ក្រុមគ្រួសារនិងមិត្តភ័ក្រផងដែរ។


No comments:

Post a Comment

Post Top Ad

Responsive Ads Here