អ្នកណាក៏ដឹងដែរថាកំពូលតារាចម្រៀងស្រីដ៏សែនមហាល្បី និងជាគណៈកម្មាការ The Voice Kids Cambodia ដែលជាកម្មវិធីដ៏ពេញនិយមរបស់ក្មេងៗ ហើយកញ្ញាក៏ជា idol របស់ក្មេងស្រីៗជាច្រើនរូបផងដែរ។
តើជំងឺនេះជាអ្វីទៅ ឬមួយក៏ដោយសារទំងន់ការងារខ្លាំងពេកធ្វើកញ្ញាបាក់កម្លាំង ឬមួយក៏បញ្ហាអ្វីផ្សេង?គេកំពុងរង់ចាំមើលផងដែរ តើអ្នកពិសេសរបស់កញ្ញានឹងហ៊ានចេញមុខមកមើលថែរក្សាដែរឬទេ? រង់ចាំមើលទាំងអស់គ្នាណា...
តារាចម្រៀងស្រីស្រស់ស្អាត និងមានភាពល្បីល្បាញនៅក្នុងសង្គមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយកញ្ញា ឱក សុគន្ធកញ្ញា ពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកប្រុសស្រីស្ទើរតែគ្រប់មជ្ឈដ្ឋាន។ ចំណែកឯការងារសិល្បៈ នាពេលបច្ចុប្បន្ននេះវិញ ក៏មានភាពមមាញឹកខ្លាំងដែរ ដោយភាគច្រើនគេតែងឃើញកញ្ញា ឱក សុគន្ធកញ្ញា បានចេញទៅច្រៀងនៅតាមកម្មវិធីនានា មិនថានៅតាមកម្មវិធីទូរទស្សន៍ ក៏ដូចជានៅតាមឆាក នៅបណ្តាខេត្តផ្សេងៗផងដែរ។
ប៉ុន្តែពេលនេះ កញ្ញាស្រាប់តែធ្លាក់ខ្លួនឈឺទៅហើយ ដោយមានការព្រួយបារម្ភពីសំណាក់អ្នកគាំទ្រ និងមិត្តភក្តិក្នុងហ្វេសប៊ុកជាច្រើននាក់។ ក្នុងនោះដែរពួកគេម្នាក់ៗបានជូនពរ សូមឱ្យតារាចម្រៀងស្រីរូបនេះ មានសុខភាពល្អ ហើយឆាប់បានជាសះស្បើយពីជំងឺ។ហេតុតែស្រលាញ់ ពេលឮថា សុគន្ធកញ្ញា ឈឺភ្លាម ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើនចោមរោមព្រួយបារម្ភយ៉ាងខ្លាំង៕
ពេលនេះគាត់មានជំងឺដល់ថ្នាក់ដេកលើគ្រែហើយ តើបងប្អូនមានសារអ្វីខ្លះទៅដល់គាត់ដែរទេ?
Admin សូមជូនពរជាពិសេសដល់កញ្ញាឲ្យឆាប់ជា ...




No comments:
Post a Comment