ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងពេលមានផ្ទៃពោះប្រហែលជាកាត់បន្ថយលទ្ធភាពមានកូននៅពេលក្រោយបាន។ ការធ្វើតេស្តជាច្រើនដែលធ្វើទៅលើសត្វកណ្តុរបានរកឃើញថា នៅពេលមេកណ្តុរផឹកថ្នាំបំបាត់ការឈឺចាប់ក្នុងពេលមានកូន មេជីវិតញីរបស់វាបែរជាតិចជាង ក្រពេញអូវ៉ែតូចជាង និងទម្ងន់កូនតូចជាងមេកណ្តុរដែឡមិនបានផឹកថ្នាំនេះ។ ការរកឃើញនេះដែរត្រូវបានផ្តល់លទ្ធផលស្រដៀងគ្នានឹងប្រដាប់បន្តពូជរបស់មនុស្សដែរ។
បន្ថែមពីលើឥទ្ធិពលមេជីវិតញីរបស់ម្តាយភ្លាមៗបែបនេះ ការសិក្សាក៏បង្ហាញទៀតថា នេះដោយសារតែថ្នាំមានផលប៉ះពាល់ដល់ការមានកូនជំនាន់ក្រោយតែម្តង។ អ្នកស្រាវជ្រាវនិយាយថា ស្ត្រីដែលជាចៅរបស់ស្ត្រីដែលប្រើថ្នាំបំបាត់ការឈឺចាប់ក្នុងពេលមានផ្តៃពោះក៏មានទំហំក្រពេញអូវ៉ែតូចជាងមុន និងផ្លាស់ប្តូរមុខងារប្រដាប់បន្តពូជដែរ។ ចំពោះបុរសវិញក៏គេរកឃើញថា មេជីវិតឈ្មោលពួកគេមានកោសិកាតិចមុនដែរនៅពេលក្រោយ។
យ៉ាងណាមិញ មុខងារប្រដាប់បន្តពូជរបស់ពួកគេនឹងវិលមកធម្មតាវិញនៅពេលពួកគែដល់អាយុពេញវ័យ។ ស្ត្រីមានផ្ទៃពោះគួរតែធ្វើយ៉ាងណាកាត់បន្ថយការប្រើថ្នាំបំបាត់ការឈឺចាប់បានច្រើនបំផុតតាម និងរយៈពេលខ្លីបំផុត៕
**** អត្ថបទព័ត៌មានសំខាន់ៗ
តោះស្តាប់ការបកស្រាយតាមបែបវិទ្យាសាស្ត្រ តើសុបិន្ត(យល់សប្តិ) ការពិតជាអ្វីទៅ....(មានវីដេអូ)
មនុស្សយើងម្នាក់ៗជាទូទៅតែងតែមានសុបិន្ត មិនថាក្នុងវ័យណានោះទេ! ពួកគាត់អាចនឹងមានសុបិន្ត នៅពេលដែលគាត់គេងលក់។ ការយល់សុបិន្តគឺជាភាពស្រមើស្រមៃមួយ ដែលអាចនាំមនុស្សទៅកាន់ពិភពមួយផ្សេងទៀតទៅតាមអារម្មណ៍របស់ពួក គេ ។ តើប្រិយមិត្តមានដែលឆ្ងល់ទេ ថាបើតាមបំណកស្រាយវិទ្យាសាស្ត្រ តើសុបិន្តជាអ្វីឲ្យពិតប្រាកដ? ហេតុអ្វីបានជាសុបិន្តឧស្សាហ៍កើតមានឡើង នៅពេលដែលមនុស្សគេងលក់ម្ល៉េះ?
កត្តាមួយចំនួនដែលមនុស្សទូទៅធ្លាប់បានគិត និងផ្ចង់អារម្មណ៍ខ្លាំង ដូចជា នៅ ពេលដែលយើងធ្វើការប្រឡងបញ្ចប់មធ្យមសិក្សាកាលពីប៉ុន្មានឆ្នាំ មុន, ពេលដែលមានអារម្មណ៍ពិបាកចិត្ត ឬសប្បាយចិត្តខ្លាំងទៅតាមស្ថានការណ៍ប្រចាំថ្ងៃដែលអ្នកបានជួប ប្រទះ និង នៅពេលដែលយើងទទួលអារម្មណ៍អាភីនិហា ចង់ក្លាយខ្លួនជា Superhero មួយដូចនៅក្នុងខ្សែភាពយន្តនោះ វាគឺជាបទពិសោធន៍ចម្លែកៗ នៃអារម្មណ៍ដែលអ្នកធ្លាប់បានដិតដាមខ្លាំង ឬក៍គិតពីវាច្រើន ។ បទពិសោធន៍នៃអារម្មណ៍ចម្លែកៗនេះហើយជាមូលហេតុជំរុញ ដែលអាចបង្កើតបានជាសុបិន្ត។
យោងទៅតាមប្រភព iflscience បានឲ្យដឹងថា សូម្បីនៅពេលដែលយើងគេងលក់ ខួរក្បាលរបស់យើង ក៏នៅតែដំណើរការបានយ៉ាងល្អ និងបំពេញការងាររបស់វាក្នុងតំហែទាំរាងកាយ និងរក្សាតុល្យភាព។ កម្រិតនៃប្រព័ន្ធបញ្ជូនសរសៃប្រសាទមួយចំនួនបានចុះទៅការពាររាង កាយពីការផ្លាស់ប្តូរនៅក្នុងការឆ្លើយតបទៅនឹងសកម្មភាពដែលយើង បានគិត និងដិតដាមក្នុងអារម្មណ៍។ ដូចនេះនៅពេលដែលយើងមានអារម្មណ៍ដិតដាមខ្លាំង និងគិតទៅលើរឿងអ្វីមួយច្រើន មុនពេលចូលគេង នោះក្រោយពេលយើងគេងលក់ រាងកាយរបស់យើងនឹងបញ្ជូន អារម្មណ៍ ការគិត ដែលមិនទាន់រសាយទាំងនោះ ទៅកាន់ខួរក្បាល និងប៉ះទៅនឹងកម្រិតនៃប្រព័ន្ធប្រសាទ ដែលការពារនៅក្នុងរាងកាយ។ នេះជាសញ្ញាមួយក្នុងការបំប្លែងរបស់ប្រព័ន្ធប្រសាទ ទៅលើអារម្មណ៍ចម្លែកៗទាំងនោះ បង្កើតបានជា ការស្រមើស្រមៃ រវើរវាយ និងដូចជានាំយើងទៅកាន់ពិភពមួយទៀតដែលសុទ្ធតែជាពិភពនៃចំណង់ និងការគិតរបស់អ្នក។ ប៉ុន្តែវានឹងត្រូវបានរលាយទៅវិញ បន្ទាប់យើងភ្ញាក់ពីគេង។ ទាំងអស់នេះហើយដែលគេរួមបញ្ចូលគ្នា និងឲ្យឈ្មោះវាថា សុបិន្ត ។
សម្គាល់ៈ ការយល់សុបិន្តច្រើន ក៏មិនល្អនោះដែរ វាអាចនឹងបង្កឲ្យប្រព័ន្ធប្រសាទនៃខួរក្បាលរបស់យើង ធ្វើការច្រើនហួសកំណត់ និងចុះទន់ខ្សោយ។ ដូចនេះ ក្នុងតំហែទាំខួរក្បាល អោយមានសុខភាពល្អ អ្នកគួរធ្វើអារម្មណ៍ឲ្យបានល្អ រំងាប់ចិត្ត និងព្យាយាម កុំគិតពីបញ្ហាអ្វីទាំងអស់មុនចូលគេង ដើម្បីជៀសវាងសុបិន្តច្រើន។ ការបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ វីតាមីនជំនួយខួរក្បាល ការធ្វើលំហាត់ប្រាណ ការសម្រាកលំហែ និងការគេងអោយបានគ្រប់គ្រាន់ ក៏ជាកត្តាចាំបាច់ក្នុងការធ្វើអោយប្រព័ន្ធប្រសាទ និងខួរក្បាលមានសុខភាពល្អផងដែរ៕




No comments:
Post a Comment