តើបងប្អូនចង់ស្គាល់ គូស្នេហ៍ មាស សុខសោភា មានអ្វីពិសេស ឬអត្តចារិកអស្ចារ្យប៉ុណ្ណាបានអាចទាមទារបេះដូង ពីកំពូលតារាងចម្រៀងនេះ? - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

តើបងប្អូនចង់ស្គាល់ គូស្នេហ៍ មាស សុខសោភា មានអ្វីពិសេស ឬអត្តចារិកអស្ចារ្យប៉ុណ្ណាបានអាចទាមទារបេះដូង ពីកំពូលតារាងចម្រៀងនេះ?


( តារា & កម្សាន្ដ )៖ ថ្មីៗនេះ អ្នកនាង មាស សុខសោភា ត្រូវបានប្រមុខរាជរដ្ឋាភិបាលឲ្យឡើងថ្លែងសុន្ទរកថាដោយឥតព្រាងទុកមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំទូទាំងប្រទេស មិនតែប៉ុណ្ណោះអ្នកនាងហ៊ាន ស្នើសុំសម្តេចនូវ៣ចំណុច ដែលសុទ្ធសឹងតែជួយដល់បរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ដោយសារអ្នកនាងបានលះបង់ថវិកា ពេលវេលាជាច្រើនដើម្បីជួយសង្គមនាពេលកន្លងមក។

ប៉ុន្តែគេកម្របានឃើញ ឬចាប់អារម្មណ៍ តើអ្នកណាជាគូស្នេហ៍អ្នកនាង មាស សុខសោភា ណាស់ តើបងប្អូនចង់ស្គាល់ទេ រូបរាងគាត់យ៉ាងម៉េច? អត្តចារិកអស្ចារ្យប៉ុណ្ណាបានទាមទារបេះដូងបានពីតារាងចម្រៀងកំពូលនេះបាន ? ឬមួយគាត់មានអ្វីពិសេស ?


គាត់បាននិយាយថា "ទោះបីជាគាត់មិនសូវបង្ហាញមុខជាសាធារណៈ ឬក៏មិនចង់ល្បីឈ្មោះអ្វីទេ " ឲ្យតែបាននៅក្បែរ និងតាមថែរក្សាមនុស្សស្រីដែលខ្លួនស្រលាញ់អោយអស់ពីចិត្តទៅ គឺគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ហើយ។ គាត់ពិតជារវស់នឹងការងារផ្ទាល់ខ្លួនគាត់ខ្លាំងណាស់ ប៉ុន្តែក្នុងនាមជាមនុស្សប្រុស ត្រូវតែតាមថែនិងជួយទំនុកបម្រុងដល់ដៃគូជីវិត។ លោក អ៊ឹត រ៉ាដា បានបន្ថែមជាចុងក្រោយថា "ខ្ញុំមិនសង្ឃឹមឲ្យអ្នកណាសរសើរខ្ញុំទេ គឺគ្រាន់តែខ្ញុំធ្វើនូវអ្វីដែលខ្ញុំយល់ថាត្រឹមត្រូវចំពោះខ្លួនឯង ហើយខ្លួនឯងសប្បាយចិត្តទៅបានហើយ" ។

តើលោកអ្នកគិតយ៉ាងម៉េចដែរចំពោះការលើកឡើងរបស់គាត់ ? បើមានអ្វីចង់បន្ថែមសូមComment មកខាងក្រោមនេះ ...


តារាចម្រៀងសំនៀងផ្អែម ទាក់ទាញអារម្មណ៍ទស្សនិកជន គ្រប់មជ្ឍដា្ឋន អ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងល្បីឈ្មោះមួយដួង របស់ផលិតកម្ម ថោន ថ្មីៗនេះទីផ្សារសិល្បៈរបស់នាង ហាក់មានសន្ទុះគួរឲ្យគត់សម្គាល់ ខណៈដែលមានរឿងរ៉ាវឯកជនរបស់នាងមួយ បានលេចឮឡើង ថានាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍កាណាដាបានយ៉ាងយូរ រហូតដល់បានគម្រប់ខួប១០ឆ្នាំ ខណៈដែលមួយរយៈមុនធ្លាយដំណឹងថា នាងបានបែកបាក់គ្នាជាមួយបុរសកាណាដាម្នាក់នេះ តែផ្ទុយទៅវិញអ្នកទាំងពីរ បែរជាមានភាពផ្អែមល្ហែម ជាមួយគ្នាយ៉ាងស្អិតល្មួតទៅវិញ។


ជាការពិតណាស់ បើប្រៀបធៀបទំនាក់ទំនងស្នេហ៍របស់ អ្នកនាង មាស សុខសោភា ទៅនឹងតារាផ្សេងទៀតវិញ នាងហាក់ដូចជា មានវិធីសាស្រ្ដមិនធម្មតា អាចរក្សាចំណងស្នេហ៍បានយូរជាងគេ ខណៈតារាមួយចំនួនមិនអាចធ្វើបានដូចនាង ដោយគេសង្កេតឃើញថា តារាមួយចំនួន ឲ្យតែចាប់ផ្ដើមល្បីល្បាញ ដឹងតែបែកគ្នា ជាមួយគូរស្នេហ៍យ៉ាងទាន់ហន់តែម្ដង។ តែយ៉ាងណាមិញ សម្រាប់គូស្នេហ៍ លោក អ៊ឹត រ៉ាដា ដែលជាអនិកជនខ្មែរនៅកាណាដា ជាមួយអ្នកនាង មាស សុខសោភា វិញ គឺបានធ្វើឲ្យអ្នករូមសិល្បៈ ដ៏ដូចជាទស្សនិកជនដែលបានជ្រាបហើយ ស្ទើរមិនគួរឲ្យជឿ ព្រោះលោកមានវិធីសាស្រ្ដខុសពីបុរសដទៃ ក្នុងការទាក់ទាញបេះដូង តារាចម្រៀង មាស សុខសោភា ឲ្យស្រឡាញ់ស្ទើរងើបមុខមិនរួច។


ក្នុងនោះអ្នកដែលរៀបចំកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ និងឆាកតន្ត្រីធំៗបានបង្ហើបថា ស្វាមី មាស សុខសោភា មានចំណុចពិសេសមិនធម្មតា ដែលអាចចងចិត្តតារាចម្រៀងល្បីរូបនេះបាន គឺថារៀងរាល់កម្មវិធីមិនថា តូចធំ លោក អ៊ឹត រ៉ាដា តែងតែជាអ្នករៀបចំសម្លៀកបំពាក់ជូន សុខសោភា ទាំងអស់ លើសពីនេះ បុរសខ្មែរ-កាណាដារូបនេះ ថែមទាំងដើរយូរសម្លៀកបំពាក់រ៉ូបជូននាង កណ្តាលចំណោមហ្វូងអ្នកសិល្បករដទៃ ដោយមិនមានការខ្មាសអៀនឡើយ ដែលទង្វើបែបនេះ បុរសមួយចំនួនធំ មិនអាចធ្វើបាន ហើយនេះជាហេតុដែលនាំឲ្យតារាចម្រៀងកំពុងឡើងកូដ សុខសោភា ពេញចិត្តជាខ្លាំង រហូតសរសើរគូស្នេហ៍ នៅចំពោះមុខមិត្តភក្តិថា «កម្រនឹងរកបានប្រុសល្អ បែបនេះទៀតផង!»។


សូមបញ្ជាក់ថា ជាមួយនឹងការសរសើរ ចេញពីមាត់របស់ មាស សុខសោភា និងទង្វើរបស់គូស្នេហ៍នាងបែបនេះ ក៏មានការរិះគន់មិនស្ទើរ ពីមនុស្សជុំវិញខ្លួនដែរ ដោយគេនិយាយថា ធ្វើជាប្រុសបែបជាមកយួរ ការបូបឲ្យមនុស្សស្រីទៅវិញ។ តែយ៉ាងណា អ្នកទាំងពីរមិនដែលខ្វល់នឹងសម្ដីអ្នកដទៃនោះទេ ផ្ទុយទៅវិញគឺរឹតតែស្រឡាញ់គ្នាលើសដើម៕

No comments:

Post a Comment

Post Top Ad

Responsive Ads Here