បរទេស៖ ប្រធានមន្ត្រីសុខាភិបាលរបស់ប្រទេសអង់គ្លេសបានព្រមានថា “ជំងឺប្រមេះទឹកបាយអាចនឹងក្លាយទៅជាជំងឺមិនអាចព្យាបាលបាន”។ លោកស្រី Dame Sally Davies បានសរសេរលិខិតទៅកាន់តែគ្រូពេទ្យ និងឧសថការីទាំងអស់ ដើម្បីឱ្យប្រាកដថាពួកគេទាំងនោះនឹងសរសេរឈ្មោះថ្នាំត្រឹមត្រូវក្រោយពីមានការផ្ទុះឡើងនូវជំងឺ ប្រមេះទឹកបាយខ្លាំងក្លា (Super-gonorrhoea) ក្នុងតំបន់ Leeds។
ការព្រមានរបស់គាត់បានធ្វើឡើងក្រោយពីមានការប្រួយបារម្ភខ្ពស់ថា មានអ្នកជំងឺមួយចំនួនមិនអាចប្រើថ្នាំផ្សះព្យាបាលជំងឺនេះឱ្យជាដាច់។
ចំណែកឯគ្រូពេទ្យសុខភាពផ្លូវភេទនិយាយថា ជំងឺប្រមេះទឹកបាយមានការស៊ាំថ្នាំលឿនខ្លាំងណាស់ ជាពិសេសនៅក្នុងភាគខាងជើងប្រទេសអង់គ្លេសតែម្តង នៃខែមីនាតែម្តង។ មេរោគមួយនេះអាចមិនស្លាប់នៅពេលប្រើថ្នាំផ្សះ Azithromycin ដែលជាធម្មតាត្រូវការប្រើផ្សំគ្នានឹងថ្នាំ Ceftriaxone។
ក្នុងលិខិតរបស់ប្រធានមន្ត្រីសុខាភិបាលនិយាយទៀតថា “ជំងឺប្រមេះទឹកបាយកំពុងតែស្ថិតក្នុងការប្រឈមមុខក្លាយទៅជាជំងឺមិនអាចព្យាបាលបាន ដោយសារតែវានៅតែបន្តស៊ាំនឹងថ្នាំផ្សះ”។
ប៉ុន្តែខណៈពេលចាក់ថ្នាំផ្សះ Ceftriaxone និងលេបថ្នាំ Azithromycin ត្រូវបានគេប្រើផ្សំគ្នាព្យាបាលជំងឺប្រមេះទឹកបាយនោះ វាប្រហែលមិនអាចព្យាបាលលើអ្នកកើតជំងឺនេះគ្រប់ករណីទាំងអស់ទៀតឡើយ។
ការប្រើប្រាស់ថ្នាំមួយគ្រាប់ពីរគឺជាហេតុនាំឱ្យបាក់តេរីជំងឺប្រមេះទឹកបាយនឹងងាយនឹងមានភាពស៊ាំនឹងថ្នាំនោះខ្លាំងណាស់។
អ្វីទៅជាជំងឺប្រមេះទឹកបាយ? ជំងឺនេះបង្កឡើងដោយបាក់តេរីមួយប្រភេទឈ្មោះថា Neisseria Gonorrhoea។ ការបង្ករោគនេះឆ្លងតាមរយៈការរួមភេទតាមទ្វារមាស មាត់ និងរន្ធគូថដោយមិនបានការពារ។
រោគសញ្ញារបស់វាវិញមានដូចជា ហូរទឹករំអិលតាមបង្ហួរនោមជាពណ៌បៃតងចាស់ ឬលឿងចាស់ ឈឺចាប់ពេលនោម និងហូរឈាមនៅចន្លោះពេលមករដូវ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺអាចនឹងគ្មានរោគសញ្ញាទេ ប៉ុន្តែអាចងាយនឹងចម្លងទៅអ្នកដទៃបាន។
ការបង្ករោគដែលមិនអាចព្យាបាលបានអាចនឹងនាំឱ្យគ្មានកូន មានជំងឺរលាកក្នុងអាងត្រគៀក និងអាចចម្លងទៅកូនក្នុងផ្ទៃទៀតផង។
ជំងឺប្រមេះទឹកបាយគឺជាជំងឺកាមរោគដែលកើតមានជាញឹកញាប់បំផុតចំណាត់ថ្នាក់ទីពីរនៅប្រទេសអង់គ្លេស ហើយក៏មានការរីករាយលដាលខ្លាំងផងដែរ៕








No comments:
Post a Comment