បើចង់បានកូនត្រូវដឹងមូលហេតុ.....ដើម្បីឲ្យសុខភាពយើងល្អ ក៏អាចប៉ះពាល់ដល់មេជីវិតឈ្មោលបានដែរ!!! - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

បើចង់បានកូនត្រូវដឹងមូលហេតុ.....ដើម្បីឲ្យសុខភាពយើងល្អ ក៏អាចប៉ះពាល់ដល់មេជីវិតឈ្មោលបានដែរ!!!


សុខភាព និងជម្រើសរបៀបរស់នៅរបស់មនុស្សប្រុសគឺមានឥទ្ធិពលទៅលើកោសិកាមេជីវិតឈ្មោល។ របបអាហារមិនល្អមិនគ្រាន់តែធ្វើឱ្យទំហំចង្កេះរីកធំទេ តែវាក៏អាចបន្ថយចំនួនកោសិកាមេជីវិតឈ្មោលបានដែរ។


កោសិកាមេជីវិតឈ្មោលតូចបំផុតដែលរាងកាយមនុស្សប្រុសផលិតឡើងគឺមានប្រវែង៥០មីក្រូម៉ែត្រប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ កោសិកាមេជីវិតឈ្មោលតែមួយគឺមានការចម្លងទិន្នន័យទាំងអស់នៅលើក្រូម៉ូសូមទាំង២៣គូ។ កោសិកាមេជីវិតឈ្មោលមិនគ្រាន់តែផ្ទុកទៅដោយហ្សែនទេ ប៉ុន្តែក៏សម្រាប់បង្កើតជា Epigenetic ដែលវាស្ថិតនៅខាងលើនៃ DNA និងមាននាទីប្រាប់កោសិការឱ្យចង DNA កាន់តែតឹង និងមិនឱ្យរបូត។


Epigenetic មានថាមពលខ្លាំងណាស់ ប៉ុន្តែវាអាចនឹងប្រែប្រួលដោយផ្អែកទៅតាមរបៀបរស់នៅរបស់អ្នកទៅវិញ។ របបអាហារ ស្ត្រេស និងអារម្មណ៍មនុស្សអាចផ្លាស់ប្តូរវាបានទាំងអស់។ ឧទាហរណ៍ ការសិក្សាថ្មីមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Cell Metabolism បានរកឃើញថា ទម្ងន់របស់មនុស្សប្រុសម្នាក់ប៉ះពាល់ដល់ការបង្កើតមេជីវិតឈ្មោល។ កោសិកាមេជីវិតឈ្មោលរបស់បុរសមានសាច់ធម្មតា និងបុរសធាត់ជ្រុលគឺមានការបង្កើត Epigenetic ខុសគ្នា ហើយភាគច្រើនអ្វីដែលគេសម្គាល់ឃើញនោះគឺថា តំបន់ហ្សែនជាច្រើនមានជាប់ទាក់ទងនឹងការគ្រប់គ្រងចំណង់អាហារតែម្តង។ ក្រុមសិក្សាស្រាវជ្រាវបានធ្វើការប្រៀបធៀបកោសិកាមេជីវិតឈ្មោលពីបុរសមានសាច់ឈាមធម្មតាចំនួន១៣នាក់ និងបុរសធាត់ជ្រុល១០នាក់ ហើយតាមការតាមដានរកឃើញថា បុរស៦នាក់ដែលឆ្លងកាត់ការវះកាត់សម្រកទម្ងន់គឺប៉ះពាល់ដល់មេជីវិតឈ្មោលពួកគេ។ ជាមធ្យមការប្រែប្រួលចំនួន៥០០០ ទៅលើ DNA មេជីវិតឈ្មោល ដែលគេរកឃើញមុនពេលធ្វើការវះកាត់ និងរយៈពេលមួយឆ្នាំក្រោយ។


ភាពខុសគ្នាបានរកឃើញថា កោសិកាមេជីវិតឈ្មោលទាំងនោះមិន ឃើញរចនាសម្ព័ន្ធ DNA ឬស្ថិតក្នុងច្រវាក់របស់វាទេ។ ក្រៅពីនេះ វាត្រូវបានគេរកឃើញក្នុងម៉ូលេគុល RNA តូចៗ ដើម្បីផ្តល់មុខងារដល់ Epigenetic ធ្វើការទៅវិញ។ ដល់ពេលធ្វើការស្រាវជ្រាវ ម៉ូលេគុល RNA បានចាប់ទៅលើផ្នែកខុសៗគ្នាជាច្រើនរបស់ DNA អាស្រ័យតាមមនុស្សនោះធាត់ ឬមានសាច់ធម្មតាដែរ។


វាមិនខុសពីមនុស្សស្រីដែលចង់មានកូនឡើយ គឺត្រូវមានការថែទាំងសុខភាពឱ្យបានច្រើន និងគ្រប់គ្រាន់ ទាំងមុនពេល និងក្រោយពេលមានផ្ទៃពោះ។ ដូច្នេះក្នុងនាមជាឪពុកក៏ត្រូវថែទាំសុខភាពខ្លួនឯងឱ្យបានល្អផង៕

No comments:

Post a Comment

Post Top Ad

Responsive Ads Here