កូនភ្លោះមិនមែនសុទ្ធតែល្អទេ អាចប្រឈមជំងឺមហារីកខ្ពស់ខ្លាំងណាស់... - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

កូនភ្លោះមិនមែនសុទ្ធតែល្អទេ អាចប្រឈមជំងឺមហារីកខ្ពស់ខ្លាំងណាស់...


យោងតាមការសិក្សាស្រាវជ្រាវមួយ ធ្វើឡើងនៅក្នុងប្រទេសសហរដ្ឋអាមេរិក រដ្ឋ Miami បានធ្វើការសិក្សាទៅលើមនុស្សចំនួន ២០០០០០នាក់ បានរកឃើញថា កូនភ្លោះបានចែករំលែក នូវហ្សែនរួមគ្នា ហើយនៅពេលដែលម្នាក់ក្នុងចំណោមពួកគេ មានជំងឺមហារីក នោះកូនភ្លោះម្នាក់ទៀត នឹងមានការប្រឈមខ្ពស់ទៅនឹងជំងឺនេះផងដែរ ។


ប៉ុន្តែផ្អែកលើ របាយការណ៍ នៅក្នុងព្រឹត្តិប័ត្រសមាគមន៍វេជ្ជសាស្ត្ររបស់ប្រទេសអាមេរិក (Journal of the American Medical Association) បានបញ្ជាក់ថា បើទោះជាមានកូនភ្លោះម្នាក់ កើតមានជំងឺនេះ ក៏មិនប្រាកដទាំងស្រុងថា កូនភ្លោះម្នាក់ទៀត នឹងមានជំងឺមហារីកដូចគ្នានេះទេ។ ជាការពិត ចំនួនភាគរយនៃការកើនឡើងនូវ កម្រិតប្រឈមនឹងជំងឺមហារីកនេះ គឺមានតែ១៤% ខ្ពស់ជាង ចំពោះកូនភ្លោះពិត ដែលអាចមានម្នាក់ធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីក។

កូនភ្លោះពិត (Identical twin) គឺមានការវិវត្តពីស៊ុតបង្កកំណើតតែមួយ ហើយចែករលែករួមគ្នា នូវកត្តាហ្សែនដូចគ្នា។ ចំពោះកូនភ្លោះមិនពិត ( Fraternal twins) ដែលបានវិវត្តចេញពីស៊ុត បង្កកំណើតពីរផ្សេងគ្នា ហើយមានកត្តាហ្សែនស្រដៀងគ្នា មានអត្រាប្រឈមខ្ពស់ជាង ៥%។


ការជ្រើសរើសយកកូនភ្លោះ មកសិក្សាក្នុងប្រធានបទនេះ គឺត្រូវបានរើសយកចេញពីប្រទេស ដាណឺម៉ាក, ស្វីស និង ណរវ៉េ ហើយពួកគេត្រូវបានបន្តតាមដានសុខភាព ចាប់ពីចន្លោះឆ្នាំ ១៩៤៣ ដល់ ឆ្នាំ ២០១០។

នៅពេលដែលអ្នកសិក្សាស្រាវជ្រាវ ធ្វើការពិនិត្យជាក្រុមតែមួយ ពួកគេបានរកឃើញថា ម្នាក់ក្នុងចំណោម៣នាក់ គឺកើតមានជំងឺមហារីក (៣២%)។
ដូច្នេះ ការប្រឈមនឹងជំងឺមហារីករបស់កូនភ្លោះពិត ត្រូវបានធ្វើរោគវិនិច្ឆ័យ និងគណនាឃើញចំនួន៤៦ភាគរយ។


កូនភ្លោះមិនពិត គឺមានអត្រា៣៧% ប្រឈមនឹងការកើតមាននូវជំងឺមហារីក ប្រសិនបើ co twin ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ។ ចំពោះជំងឺមហារីកដែលដូចគ្នាទាំងស្រុង បានធ្វើរោគវិនិច្ឆ័យឃើញមានចំនួន ៣៨% ចំពោះកូនភ្លោះពិត និង ២៦% ចំពោះកូនភ្លោះមិនពិត។

ជំងឺមហារីក ដែលភាគច្រើនតែងសង្កេតឃើញមានកើតមានទៅលើកូនភ្លោះ មានដូចជា, ជំងឺមហារីកស្បែក ៥ភាគរយ,ជំងឺមហារីកក្រពេញប្រូស្តាត ៥៧% , ជំងឺមហារីក non melanoma skin ៤៣% , ជំងឺមហារីកតម្រងនោម ៣៨% ,ជំងឺមហារីកសុដន់ ៣១%,ជំងឺមហារីកផ្លូវបង្ហួរនោម ២៧%។


យោងតាមសម្តីរបស់លោក Jacob Hjelmborg ដែលជាអ្នកនិពន្ធដឹកនាំរួមគ្នា នួវដំណើរការសិក្សានេះពីសាកលវិទ្យាល័យ Southern Denmark បាននិយាយថា “ ដោយសារតែទំហំ និងរយៈពេលនៃការសិក្សាត្រូវបានតាមដានយ៉ាងយូរ ពេលនេះយើងអាចដឹងហើយថា ជំងឺមហារីកជាច្រើន អាចបណ្តាលមកពីឥទ្ធិពលរបស់ហ្សែន”។


អ្នកស្រាវជ្រាវបានបន្ថែមទៀតថា ការរកឃើញនេះ អាចនឹងជួយដល់អ្នកជំងឺ និងក្រុមគ្រូពេទ្យ ឲ្យបានយល់កាន់តែច្បាស់ពីការប្រឈមនឹងជំងឺមហារីកដោយសារកត្តាតំណរពូជ ដែលវាជាជំងឺមួយតែងសម្លាប់មនុស្ស ៨លាននាក់នៅលើពិភពលោក ក្នុងមួយឆ្នាំៗ ៕

============= អត្ថបទពាក់ព័ន្ធ ==============
សូមប្រុងប្រយ័ត្ន!! អ្នកវិទ្យាសាស្រ្តទើបតែ រកឃើញជំងឺដ៏កាចសាហាវមួយ!! សួមជួយស៊ែរបន្តផង

ថ្ងៃនេះAdmin សូមចែករំលែក ចំណេះដឹងខ្លះៗ ពីជម្ងឺដ៏កាចសាហាវម្យ៉ាង ដែលមានរោគសញ្ញាទាំង10 ដូចខាងក្រោម៖
1. ក្រោយពេលហូបបាយរួច ត្រូវតែរកកន្លែងគេងមួយស្របក់ ទើបយល់ថាជីវិត មានន័យជ្រៅ ដូចស្រាផែនដី
2. ឧស្សាហ៍យកម្រាមជើង ចុចបិទបើកកង្ហារ រឺយកទៅគាបរើស របស់របរ ដែលជ្រុះធ្លាក់
3. ពេលភ្ញាក់ពីគេង នៅសម្ងំអូសក្រឡា មិនខ្ចីក្រោក ទាល់តែជិតដល់ម៉ោង រឺហួសម៉ោងទៅរៀននិងធ្វើការ ទើបក្រោកដើរមួយៗ ដូចអស់សង្ឃឹមក្នុងជីវិត (តែថ្ងៃឈប់សម្រាក ស្ទុះងើបយ៉ាងលឿន ទាំងព្រលឹមអុល ដោយទឹកមុខ រីកស្គុះស្គាយ)
4. ពេលម៉ាក់ប៉ាប្រើអោយធ្វើអ្វីមួយ ទាល់តែ ពួកគាត់ស្រែក3ដងឡើង ទើបឆ្លើយតប ទាំងសម្លេងខ្សោយៗ មិនហ៊ានបើកមាត់ ខ្លាចធ្លាក់ផ្កាថ្កុលមាស
5. ទៅក្លឹបហាត់ប្រាណ បើអត់មានគ្នា ហាត់ជាមួយទេ ខ្ពើមទៅ សុខចិត្តដេកស៊ីនៅផ្ទះ អោយធាត់លើសដើម
6. មេរៀនមិនខ្ចីមើល សូម្បីតែជិតដល់ថ្ងៃប្រលង ក៏នៅពន្យារពេល មិនព្រមរំលឹកឡើងវិញ ម្តងថាចាំស្អែក ដល់ស្អែកថាចាំថ្ងៃ ពេលថ្ងៃថាចាំយប់ យប់ឡើងថាងងុយគេង សម្រេចថាចាំពេលទៀបភ្លឺ ចាំក្រោករំលឹក ដល់ពេលទៀបភ្លឺ ដេកដូចត្រូវគេដាក់ថ្នាំសណ្តំ
7. ពេលធ្វើ Assignment បើមិនបានសុំគ្រូ ពន្យារពេល Deadline ម្តងជាពីរដងទេ គឺនៅមិនសុខក្នុងខ្លួន គិតអីក៏មិនចេញ គ្មានគំនិតថាគួរសរសេរអ្វីខ្លះឡើយ
8. មិនចេះអង្គុយកៅអី អានសៀវភៅ អោយបាន5នាទីទេ ទាល់តែយកសៀវភៅមកអាននៅលើពូក សារ៉េកង្ហាររឺម៉ាសុីនត្រជាក់ អោយត្រជាក់ដល់បេះដូង ទើបអានចូល។ អានរហូត ទាល់តែយល់សប្តិ ឃើញ Crush
9. ចូលចិត្ត ប្រើពាក្យថា៖ ចាំតិចទៀត, ទុកហ្នឹងសិនទៅ, ធ្វើអាលូវហើយ, ស្អែកបានអត់?… ប្រើរហូតទាល់តែគេដឹងក្រយ៉ៅ បោកគេលែងបាន
10. ប្រើរបស់អីហើយ គឺមិនចេះយកទៅទុក កន្លែងដើមវិញទេ បើពុកម៉ែមិនស្រែកជេរទេនោះ គឺមិនខ្ចីយកភ្នែកមើលជាដាច់ខាត
•ប្រសិនបើបងប្អូន មានទម្លាប់ គឺជម្ងឺ”ខ្ចិល” លើសពី3ចំនុចខាងលើ មានន័យថា បងប្អូនកំពុង ប្រឈមនឹងជម្ងឺខ្ចិល កំរិតធ្ងន់ហើយ។ ជម្ងឺនេះ ក៏អាចបំផ្លាញអនាគតយើង ដូចជាគ្រឿងញៀនដែរ។ ហេតុដូច្នេះ សូមបងប្អូន ព្យាយាមកែទម្លាប់ ទាំងនោះចេញ ជាបន្ទាន់ មុនពេលដែលជម្ងឺនេះ រាលដាលដល់ ប្រព័ន្ធប្រសាទ ហើយធ្វើអោយបងប្អូន ក្លាយជាជ្រូកកំជិលផេះ 🙏🙏🙏៕

No comments:

Post a Comment

Post Top Ad

Responsive Ads Here