ការស្រាវជ្រាវរកឃើញថា ៩០ភាគរយនៃអ្នកប្រើទូរស័ព្ទឆ្លាវៃ គឺមានជំងឺមួយនេះ - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

ការស្រាវជ្រាវរកឃើញថា ៩០ភាគរយនៃអ្នកប្រើទូរស័ព្ទឆ្លាវៃ គឺមានជំងឺមួយនេះ


អ្នកប្រើប្រាស់ទូរស័ព្ទឆ្លាតវៃប្រមាណ ៩នាក់ហើយក្នុងចំណោម ១០នាក់គឺមានជំងឺមួយឈ្មោះថា Phantom Vibration Syndrome ដែលមានន័យថា ពួកគេគិតថា ទូរស័ព្ទក្នុងហោប៉ៅពួកគេកំពុងតែញ័រ ប៉ុន្តែគឺគ្មានទេ។
វេជ្ជបណ្ឌិត Robert Rosenberger ទស្សនៈវិទូ និងជាសាស្ត្រាចារ្យរងនៅឯ Georgia Institute of Technology និយាយថា អាការៈបែបនេះបណ្តាលមកពីទម្លាប់របស់រាងកាយដែលធ្លាប់ដឹងពីមុនមកតែម្តង “Learned Bodily Habits”។

ការស្រាវជ្រាវដែលបានចុះផ្សាយក្នុងសារព័ត៌មាន Computer in Human Behaviour បានឱ្យដឹងថា មនុស្សយើងបើសិនជាទុកទូរស័ព្ទដៃក្នុងហៅប៉ៅរហូតដល់ក្លាយទៅជាផ្នែកមួយរបស់រាងកាយ ដែលដូចគ្នានឹងការពាក់វ៉ែនតាដែរនោះ វាពិតជាងាយនឹងធ្វើឱ្យពួកគេភ្លេចថាមានទូរស័ព្ទក្នុងហៅប៉ៅ ឬពាក់វ៉ែនតាណាស់។

សាស្ត្រាចារ្យរូបនេះ និយាយទៀតថា “បន្ទាប់មក ពួកគេនឹងសម្គាល់ដឹងអំពីអារម្មណ៍ផ្សេងៗទៀតដូចជា ចលនារបស់សម្លៀកបំពាក់ពេលសាច់ដុំកន្ត្រាក់រឹងដោយសារតែរំញ័ររបស់ទូរស័ទ្ទ ប៉ុន្តែរឿងនោះគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ ការសិក្សាថ្មីមួយទៅបានឱ្យដឹងថា ៩០ភាគរយនៃអ្នករៀនមិនទាន់ចប់មហាវិទ្យាល័យ និយាយថា ពួកគេធ្លាប់មានបញ្ហាជំងឺ Phantom Vibrationនេះឯង”។


វេជ្ជបណ្ឌិត Rosenberger និយាយថា មនុស្សយើងយើងគ្រាន់តែមានភាពតក់ស្លុតដោយសារតែបច្ចេកវិទ្យាខុសៗគ្នាប៉ុណ្ណោះសម្រាប់ប៉ុន្មានថ្ងៃនេះ ហើយបច្ចេកវិទ្យានោះមានដូចជា អ៊ីម៉ែល និងការផ្ញើសារជាអក្សរជាដើម។ ចំពោះរោគសញ្ញារបស់ជំងឺ Phantom Vibration នេះមានដូចជា អ្នកជំងឺទំនងជាចង់លោត និងយល់ថាមានអ្វីមួយក្នុងហៅប៉ៅរបស់ពួកគេ៕

*========= អត្ថបទពាក់ព័ន្ធ ============
​មាន​ផល​អាក្រក់​ខ្លាំង​ដល់​​បរិមាណ​ទឹកកាម​ និងគុណភាព​មេជីវិត បើដាក់ទូរស័ព្ទ​ដៃ​ក្នុងខោឬអាវ


ការសិក្សា​របស់​អ្នកជំនាញ​ផ្នែក​ជីវសាស្ត្រ​រក​ឃើញ​ថា​បុរស​ ៤៧ % ​ដែល​ទុក​ទូរសព័ទ្ធ​ដៃ​ក្នុង​ហៅប៉ៅ​ ខោ​របស់​ខ្លួន​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​ផលិត​ទឹក​កាម​ ជា​ហេតុ​ធ្វើ​ឲ្យ​បរិមាណ​ទឹក​កាម​ធ្លាក់​ចុះ​យ៉ាងខ្លាំង ។​

ការស្រាវជ្រាវ​ថ្មី​ៗ​បំផុត​របស់​អ្នក​ជំនាញ​ទាំង​នោះ​បង្ហាញ​ថា​ ការ​ទុក​ទូរស័ព្ទ​ដៃ​នៅ​ក្បែរ​ពងស្វាស​ ធ្វើ​ឲ្យ​កម្រិត​ទឹក​កាម​ធ្លាក់​ចុះ​ទាប​ ញ៉ាំង​ឲ្យ​អ្នក​ជំនាញ​ផ្នែក​ជីវសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​ ព្រមាន​ដល់​បុរស​ទាំងឡាយ​ឲ្យ​ឈប់​ទុក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ក្នុង​ហោប៉ៅ​ខោ​តទៅទៀត ។​


ចំណែក​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ Technion​ ក្នុង​ប្រទេស ​អ៊ីស្រាអែល​ បាន​អះអាង​ទៅ​លើ​ការ​វិភាគ​ ដែល​បង្ហាញ​លទ្ធផល​ថា ​ចំនួន​មេ​ជីវិត​ដែល​រស់​នៅ​ក្នុង​ទឹក​កាម​បុរស ​ព្រមទាំង​គុណភាព​របស់​វា​ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ បណ្ដាល​មក​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​នៃ​​ដែន​អេឡិច​ត្រូម៉េទិច​របស់​ទូរស័ព្ទ​ដៃ។​


សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ជាច្រើន​ដែល​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​បញ្ហា​នេះ ​បាន​យល់ស្រប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​អ្នកជំនាញ​ផ្នែក​ជីវសាស្ត្រ ​ហើយ​ផ្ដល់អនុសាសន៍​ឲ្យ​បុរស​ប្ដូរ​ទំលាប់​ទុក​ទូរស័ព្ទ​ក្នុង​ហៅប៉ៅ​ខោ ។​

ប្រភពៈ​ telegraph ​

No comments:

Post a Comment

Post Top Ad

Responsive Ads Here