កុមារី គីម ហុក ធ្វើឲ្យ Coach សើចពេញឆាកដោយសារ....! (មានវីដេអូ) - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

កុមារី គីម ហុក ធ្វើឲ្យ Coach សើចពេញឆាកដោយសារ....! (មានវីដេអូ)

ក្រោយពីបានច្រៀងលាយឡំដោយកាយវិការគួរអោយស្រឡាញ កុមារី គីម ហុក មានភាពក្លាហានដូចកុមារកម្ពុជាជាច្រើននាក់ទៀត ត្រូវបានបង្ហាញសមត្ថភាពក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia។ដោយសារសំលេងដែលមានទឹកដម និងចំណង់ចំណូលចិត្តពីកំណើត ព្រមទាំងការជំរុញបង្ហាត់បង្ហាញពីក្រុមគ្រួសារ ធ្វើអោយកុមារីមួយនេះសម្រេចបំណងឡើងច្រៀងលើឆាកដ៏អស្ចារ្យកាលពីយប់មិញនេះ។ នាងក៏បានសម្តែងអំណរគុណដល់ក្រុមគួសារដែលបានជួយមកដាក់ពាក្យ និងបានលើកទឹកចិត្តជាបន្តបន្ទាប់ ហើយកុមារី គីមហុក ក៏បានសន្យាថានឹងធ្វើឲ្យបានល្អដល់កម្រិតកំពូល ដើម្បីទទួលបានការគួសប៊ូតុងរបស់គណៈកម្មាធិការទាំង៣។



ប្អូនជាបេក្ខភាពមកពីខេត្តកណ្ដាល កុមារី អាន គីមហុក បានបកស្រាយបទ «កញ្ញា៨០គីឡូ» ដែលច្រៀងផងរាំផងយ៉ាងរីករាយ ដោយគ្មានការភ័យខ្លាចអ្វីបន្តិចសោះ ទោះខ្លួនមានវ័យក្មេងក៏ដោយ។ គាត់ចូលចិត្តបទចំរៀងមួយនេះ ដោយសារមាឌរបស់គាត់មើលទៅពិតជាសាកសមខ្លាំងណាស់ ហើយណាមួយគាត់ចូលចិត្តញាំថែមទៀតផង មិនតែប៉ុណ្ណោះគាត់ហ៊ានប៉ាវCoachទាំងបីទៅញាំpizzaផងដែរ។ គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយនេះប្អូនពិតជាពេញចិត្តខ្លាំងណាស់ ហើយបានហាត់សមអស់រយៈពេលជាច្រើនថ្ងៃ ព្រមទាំងមើលយូធូបរៀនយកកាយវិការសម្តែងរបស់Coach ឱក សុគន្ធកញ្ញាថែមទៀតផង។




អ្វីដែលគួឲ្យកត់សម្គាល់ គឺកុមារី គីម ហុក ពិតជាមានសមត្ថភាព ទឹកដមសម្លង​ អមនឹងការសម្ដែងគួរឲ្យក្នាញ់ បានធ្វើឲ្យ ក្មេងស្រីវ័យ១២ឆ្នាំរូបនេះទទួលបានការសរសើរពី Coachគ្រប់ៗគ្នា។ ជាពិសេស គ្រាន់តែច្រៀងចប់ភ្លាម គឹម ហុក បានកូរ Coach ទាំង៣នាក់ ឲ្យសើចបិទមាត់មិនជិតតែម្ដង។






ចង់ដឹងកាន់តែច្បាស់ថា គីមហុក កូរCoach ម៉េចខ្លះ? តោះទស្សនាវីដេអូទាំងអស់គ្នា!<៊p>

Post Top Ad

Responsive Ads Here