កញ្ញា ទេព​ បូព្រឹក លេងមួយឈុត ញាក់សាច់…! (មានរូប) - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

កញ្ញា ទេព​ បូព្រឹក លេងមួយឈុត ញាក់សាច់…! (មានរូប)

ប្រិយមិត្តស្គាល់ហើយ តារាចម្រៀងស្រី ទេព បូព្រឹក ដែលបច្ចុប្បន្នកំពុងតែ​ក្ដោប​​ប្រជាប្រិយភាព​របស់ខ្លួនបានច្រើន​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីតារាដ៏ស្រស់ស្អាតរូបនេះ បានចាប់ដៃគូរជាមួយបុរស​សង្ហា G-Devith មក ។ ក្រៅពីភាពល្បីផ្នែកចម្រៀងរបស់កញ្ញា ទេព បូព្រឹក យើងឃើញកញ្ញា មានការតុបតែងខ្លួន និងការប្រើប្រាស់ Style ប្លែកៗយ៉ាងស្ទាត់ជំនាញ។


ជាក់ស្ដែង នៅពេលថ្មីៗនេះ តារាចម្រៀង​ដែល​តែងតែ​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​ការលេង​ម៉ូត​សម្លៀកបំពាក់​ប្លែកៗ ទេព បូ​ព្រឹក្ស បានបង្ហាញរូបភាពជាច្រើនសន្លឹក នៅលើគណនី ហ្វេសប៊ុក របស់ខ្លួន ជាមួយនឹង​ការ​ស្លៀកពាក់​ឈុត​ពណ៌​ខ្មៅ យ៉ាង​ប្លែក​ភ្នែក​មួយឈុត ដែលធ្វើឲ្យមានការទាក់ទាញមែនទែន។

 
ឈុត​ពណ៌​ខ្មៅឆែក ដែលបញ្ចេញសាច់គល់ភ្លៅសខ្ចី គួរអោយចាប់អារម្មណ៍នេះ បានទាកទាញអ្នកលេង​ហ្វេ​ស​ប៊ុ​ក និងជាពិសេសអ្នកដែលនិយមគាំទ្រកញ្ញា លាន់មាត់គ្រប់គ្នា​ពី​សម្រស់​ និង ភាពប៉ិនប្រសព្វរបស់​តារា​ស្រី​រូបនេះ ដែលតែងតែ​មានគំនិតច្នៃប្រឌិត ​និង រិះរក​នូវ​Style ​ប្លែកៗ​ជូន​ដល់​មហាជន​ទស្សនា​ជា​ហូរហែ។


ម្ចាស់​បទ​ Twerk ទេព​ បូព្រឹក ដែល​​​និយម​​លេង​ស្ទីល​ប្លែកៗ​ខុស​ពី​តារា​ស្រី​ដ៏​ទៃ​នោះ ឥលូវ​នេះ​ត្រូវ​បាន​គ្រប់​គ្នា​មើល​សឹង​តែ​ច្រឡំ​គ្នា​ជា​មួយ​តារា​កូរ៉េ CL ទៅ​ហើយ។ ការ​តុប​តែង​ខ្លួន​របស់​ បូ​ព្រឹក ត្រូវ​បាន​អ្នក​ខ្លះ​រិះគន់​​ថា​ចម្លង​ពី CL តែ​កន្លង​មកម្ចាស់​បទ មិន​ជឿ​ថា​បង​មិន​ស្រលាញ់​អូន រូប​នេះ​ក៏​បាន​ថ្លែង​ប្រាប់​ថា​ នាង​ទទួល​ស្គាល់​ថា​ពិតជាយក​ស្ទីល​តាម CL មែន​ ព្រោះ​គេ​ជា Idol របស់​ខ្លួន។


ចង់​ដឹង​ថា ថ្មីៗនេះ ទេព បូ​ព្រឹក កាន់​តែ​ដូច CL យ៉ាង​ណា? តោះ​ទស្សនា ​រូបភាព​ជា​មួយ​កញ្ញា​ទាំង​អស់​គ្នា!

Post Top Ad

Responsive Ads Here