ទម្លាយ​អាថ៌កំបាំង​ល្បី​ថា​នៅ​ប្រាសាទបុរាណ​អង្គរ​មាន​បារមី​ស័ក្តិសិទ្ធិ - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

ទម្លាយ​អាថ៌កំបាំង​ល្បី​ថា​នៅ​ប្រាសាទបុរាណ​អង្គរ​មាន​បារមី​ស័ក្តិសិទ្ធិ

​ទម្លាយ​អាថ៌កំបាំង​ល្បី​ថា​នៅ​ប្រាសាទបុរាណ​អង្គរ​មាន​បារមី​ស័ក្តិសិទ្ធិ មាន​កន្លែង​មួយ​មិន​ឲ្យ​ប៉ះពាល់​ក្នុង​ថ្ងៃសីល និង​ល្បី​អ​តី​តៈ​អ្នករុករក​ជនបរទេស​ជួប​វាសនា​មិនល្អ​ច្រើន​នាក់....​ !!! ល្បី​ថា​ថ្ងៃសីល​មិន​ឲ្យ​មនុស្ស​ចូលទៅ​អង្គរ​ទេ ដោយ​ទុក​ឲ្យ​បារមី​អង្គរ​ស្ងប់ស្ងាត់​?

មាន​មនុស្ស​ជាច្រើន​បានដឹង​ជាទូទៅ​ថា ប្រាសាទអង្គរវត្ត​ដែល​ត្រូវបាន​គេ​សាង​ឡើង​នៅ​សតវត្សរ៍​ទី​១២​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​២​ដើម្បី​បង្ហាញ​ពី​តេ​ជៈ​នុ​ភាព​នៃ​មហា​រាជាណាចក្រ​ខ្មែរ បានក្លាយ​ជាទី​សក្ការៈបូជា​មួយ​ដ៏ សក្តិ​សិទ្ធិ​ដែល​មនុស្ស​ខ្មែរ​គ្រប់​ជំនាន់​តែងតែ​គោរពបូជា ។ មិនតែប៉ុណ្ណោះ តំបន់​ប្រាសាទអង្គរវត្ត​នេះ ថ្វី​ត្បិត​ប្រទេស​កម្ពុជា​ត្រូវបាន​ឆ្លងកាត់​ការធ្វើ​សង្គ្រាម​ហែកហួរ​គ្នា​ជាច្រើន​ជំនាន់ ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ត្រូវ​បំផ្លាញ​ខឿនវប្បធម៌​ស្ទើរតែ​សូន្យ​ក៏ដោយ ក៏​ពួកគេ​ពុំ​ហ៊ាន​ប៉ះពាល់​តំបន់​នេះ​ទេ ។ ហើយ​ត​មកនេះ ពួក​មេដឹកនាំ​ប្រទេស​កម្ពុជា ក៏​សុទ្ធតែ​គោរព ព្រមទាំង​ធ្វើ​សច្ចាប្រណិធាន ឬ​ធ្វើ​ពិធី​សម្បថ​ចំពោះមុខ​ព្រះ​បារមី​អង្គរ​ទៀតផង ។​

ចំណែកឯ​ពួក​អ្នកធ្វើដំណើរ​ទាំងឡាយ​នៅពេល​បាន​ទៅដល់​ទីនោះ ពិសេស​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​គឺ​សុទ្ធតែ​បាន​ទៅ​បូ​ង​សួង​ដុត​ទៀនធូប គោរពបូជា​បារមី​អង្គរ​គ្រប់ៗ​គ្នា​ដែរ ។ ប្រាសាទអង្គរវត្ត ដែលមាន​ភាពល្បីល្បាញ​គ្មាន​ពីរ​នៅលើ​លោក​នេះ ក៏ត្រូវ​បាន​មាន​ជំនឿ​ផងដែរ​ថា ចំណុចកណ្តាល​នៃ​ប្រាសាទអង្គរវត្ត ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​ហៅថា ជាន់​បាកាន​ជាទី​សក្ការៈ​ស័ក្តិ​សិទ្ធ​បណ្តុំ​ដោយ​បារមី​នៃ​ប្រាសាទ​អង្គរ​ទាំងមូល​ហើយ​រយៈ​ពេល​បី​បួន​ឆ្នាំ​ចុងក្រោយ​មកនេះ ក៏​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ភ្ញៀវទេសចរ​ឡើងទៅ​ទស្សនា​នា​ថ្ងៃ​ពេញ​បរ​មី ខែ​ដាច់ និង​ថ្ងៃ​សិ​ល ដើម្បី​រក្សា​នូវ​ភាពស្ងប់ស្ងាត់​ផងដែរ ។​

ទាក់ទង​ទៅនឹង​ការហាម​ប្រាម​នេះ​លោក រ៉េត​សាមុត ជាម​គ្គុ​ទេស​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ផង​នោះ បាន​ប្រាប់​ឱ្យដឹងថា ចំណុចកណ្តាល​នៃ​ប្រាសាទអង្គរវត្ត ដែល​ខ្ពស់​ជាងគេ និង​មាន​ឈ្មោះថា​ជាន់​បាកាន​នោះ គឺជា​ទីកន្លែង​បណ្តុំ​ដោយ​បារមី​ធំៗ ដែល​ទ្រទ្រង់​អង្គរ ។ នៅលើ​ជាន់​បាកាន ក៏​ជាទី​ស្ងប់ស្ងាត់​ផងដែរ និង​មាន​តម្កល់​នូវ​ព្រះពុទ្ធ​រូប​ថែម​ទៀតផង ហើយ​រយៈពេល​បី​បួន​ឆ្នាំ​មកហើយ ដែល​ត្រូវបាន​ហាម​ភ្ញៀវ​មិនឱ្យ​ឡើង នៅ​ថ្ងៃ​ឧបោសថ​សិ​ល​ថ្ងៃ​ពេញ​បរ​មី ។ ចំពោះ​ការដែល​ធ្វើ​ដូច្នោះ គឺ​ដើម្បីឱ្យ​យើង​ចេះ​គោរព​នូវ​វត្ថុ​ស័​ក្ត​សិទ្ធ​នៅលើ​កំពូល​អង្គរ ព្រោះ​អ្នកខ្លះ​គាត់​ឡើងទៅ​មិនបាន​សង្រួមចិត្ត​សង្រួមកាយ​នោះទេ ។​ព្រោះ​ទីនោះ​ជាទី​សក្ការៈ​បណ្តុំ​នៃ​បារមី​ធំៗ នៅពេលដែល​ឡើងទៅ គឺ​ដាច់ខាត​ត្រូវ​ស្លៀកពាក់​ឱ្យបាន​សមរម្យ និង​ដោះ​មួក​ដើម្បី​គោរព ។ ប៉ុន្តែ​អ្នកខ្លះ​មិន​ដូច្នោះ​ទេ បែរ​ស្លៀកពាក់​មិន​សមរម្យ​ខើច​លើ​ខើច​ក្រោម និង​មិន​ដោះ​មួក​ទៀតផង ។​


លោក រ៉េត សាមុត ក៏បាន​បញ្ជាក់ដែរថា​កាលពី​មុនគេ​អនុញ្ញាតិ​ឱ្យ​ឡើង​តាម​ជណ្តើរ​គ្រប់​ទិស​ទាំង​៤ ប៉ុន្តែ​បច្ចុប្បន្ន គឺ​អនុញ្ញាតឱ្យ​ឡើង​តែ​តាម​ជណ្តើរ​នៅ​ទិស​ខាងជើង ឈៀង​ខាងកើត មួយ​តែប៉ុណ្ណោះ ហើយ​ការហាម​នេះ​វា​មិនមាន​ជា​កំហុស​អ្វី​នោះទេ ព្រោះ​ការឡើង​ទៅលើ​កំពូល​ច្រើនពេក​នោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ​នា​ថ្ងៃ​អនាគត​។​ការកំណត់​នេះ បើតាម​ការយល់ឃើញរ​បស់​ខ្ញុំ​កន្លែង​នោះ គឺជា​កន្លែង​សក្ការៈបូជា​ជាន់ខ្ពស់​ដូច្នោះ​ការដែល​មិន​ឡើងទៅ​នៅ​ថ្ងៃ​សិ​ល​នោះ​មានន័យថា​ជាការ​គោរព​មួយ ។​

ចំណែកឯ​លោក ម៉ី ម៉ារ​ឌី មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​មានប្រសាសន៍ថា នៅ​តំបន់​អង្គរ​គ្មាន​កន្លែង​ណា​ដែល​ហាម​មិនឱ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​នោះទេ ទោះ​ថ្ងៃ​អ្វី​ក៏ដោយ ។ ប៉ុន្តែ​ឧទាហរណ៍​ថា នៅក្នុង​ផ្ទះ​របស់​យើង​មាន​កន្លែង​គោរព​សក្ការៈ​ជីដូន​ជីតា​គ្រូបាធ្យាយ​ជាដើម តើ​យើង​អាច​អនុញ្ញាតិ​ឱ្យ​អ្នក​ណាមួយ​មក​ជិះ​មកជា​ន់​មក​ចូល​ដែរឬទេ​?​ហើយ​ម្យ៉ាងទៀត​តួ​កណ្តាល​ដែល​ខ្ពស់​នេះ មានតែ​ប៉ុន្មាន​ម៉ែត្រ​៤​ជ្រុង ហើយ​ប្រសិនជា​ចូល​ក៏​អត់​មាន​កន្លែង​ចេញ​ដែរ ។ ឧទាហរណ៍​មួយទៀត ដូចជា​កន្លែង​មួយ​នៅ​ប្រាសាទបន្ទាយស្រី​ជាដើម កន្លែង​និង​តូចចង្អៀត ហើយ​ក្បាច់​មួយចំនួន​មើលទៅ​ស្អាត​ពេក​កាលណា​ភ្ញៀវ​ចូលទៅ​ប៉ះ​នាំឱ្យ​ខូច ។
+​គេ​បាន​រកឃើញ​មាន​ឯកសារ​មួយ​ថា មាន​ជនបរទេស​ប្រមាណ​ជា​១៣​នាក់ ត្រូវបាន​គេ​សង្ស័យថា​ស្លាប់​ដោយ​ការចង់​រុករក​អាថ៌កំបាំង​នៃ​អង្គរ​?

ព្រមជាមួយ​នឹង​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​ដ៏​អាថ៌កំបាំង នៃ​ប្រាសាទ​អង្គរ​នេះ បើតាម​ឯកសារ​បរទេស​នោះ​ក៏បាន​ឱ្យដឹង​ដែរ​ថា មាន​មនុស្ស​សំខាន់ៗ មិនតិចជាង​១៣​នាក់​ទេ ដែល​បានមក​ស្រាវជ្រាវ​ក្នុង​គោលបំណង​ស្រាវជ្រាវ​អាថ៌កំបាំង​ផ្សេងៗ ពី​អង្គ​រហើយ​ត្រូវ​ទទួល​សំណាងអាក្រក់​ខ្លះ រហូតដល់​បាត់បង់​ជីវិត​នៅលើ​ទឹកដី​អង្គរ​ទាំង​បេសកកម្ម​របស់ខ្លួន​មិនទាន់​ទាំង​បាន​បញ្ចា​ប់ ។ ជន​ទាំងនោះ​មាន​លោក Paul claudel ជា​អ្នកការទូត និង​ជា​អ្នក​កវីនិពន្ធ​នៃ​ជនជាតិ​បារាំង បន្ទាប់ពី​ការវិលត្រឡប់​ពី​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុងប្រទេស​កម្ពុ​ជាម​កលោក​ហាក់បីដូចជា​មានការ​រស់នៅ​ក្នុង​អារម្មណ៍​ភ័យខ្លាច ។ អ​រូបិយ​អ្វីមួយ​នោះ​ចេះតែ​សណ្ឋិត​តាម​យាយី​មនោរ​ម្មណ៍​របស់គាត់ មិនចេះ​បាត់​ជាហេតុ​នាំឱ្យ​លោក​បានសរសេរថា "​ប្រាសាទអង្គរវត្ត​បាន​នាំ​មកដល់​មនុស្ស​ទាំងឡាយ​នូវ​គ្រោះ​អន្តរាយ​ច្រើនជាង​បណ្តា​ផ្នូរ​កប់ខ្មោច​របស់​ស្តេច Pharaon ទាំងឡាយ​នៅក្នុង​ពីរ៉ាមីត​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ទៅទៀត ។​

នេះ​ជា​កន្លែង​ទីសក្ការៈ​មួយ ដែល​ទោះបី​ស្ថិតនៅ​ក្នុងករណី​ណាមួយ​ក៏ដោយ ក៏​មិនត្រូវ​ធ្វើការ​បំពារបំពាន​ជាន់ឈ្លី​ឡើយ បើ​យើង​ទាំងឡាយ​ចង់បាន​ជិវិត​ដ៏​សុខសាន្ត​នោះ ។ មិន​ត្រឹមតែ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​នៅមាន​មនុស្ស​ជាច្រើន​ផ្សេងទៀត ដែល​បាន​អញ្ជើញ​ទៅធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រាសាទអង្គរវត្ត សុទ្ធតែ​បានទទួល​នូវ​ការស្រមើស្រមៃ​អំពី​អារម្មណ៍ នៃ​ការ​តាម​សងសឹក​ហើយ​ចុងក្រោយ ក៏​ទទួល​នូវ​ជោគវាសនា​ដ៏​សោកសៅ​យ៉ាង​អាណោច​អាធ​ម័​ដូចគ្នា ។​

ដូច​ក្នុង​ឆ្នាំ​១៨៨០ លោក ហង់​វី ម៉ូ​ហូត ជនជាតិ​បារាំង​ដំបូង ដែល​បាន​រកឃើញ​ប្រាសាទអង្គរវត្ត ដែល​ដេក​នៅក្នុង​ព្រៃ​ជ្រៅ តែ​គ្រាន់តែ​ពីរ ឬ​បី​សប្តាហ៍​ក្រោយមក ដោយសារ​ជំងឺគ្រុនចាញ់​រ៉ាំរ៉ៃ​មិន​សះស្បើយ​នោះ បានធ្វើឱ្យ​អ្នករុករក​ស្រាវជ្រាវ​ម្នាក់នេះ​ស្លាប់​ក្នុងពេលដែល​ការងារ​សិក្សា​ស្រាវជ្រាវ​របស់គាត់​នៅ​ពុំទាន់​ចប់​នៅឡើយ ។ Doudard ជា​មន្ត្រី​ទេសាភិបាល​ដំបូង របស់​បារាំង ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា ដោយនៅ​ចុងឆ្នាំ​១៨៦៣ គាត់​រួម​និង​ឧបការី​របស់គាត់​ពីរ​នាក់ មាន​គំរោង​ការចង់​ជីក​កកាយ​នូវ​ប្រាសាទអង្គរវត្ត ។ ដោយ​ផែនការ​របស់គាត់ ពុំទាន់​យកមកអនុវត្ត​ផង​នោះ គឺ​លោក​ដូ​ដា​ត​បាន​ស្លាប់បាត់​បង់ជីវិត​នៅលើ​ដង​ទន្លេមេគង្គ​ក្នុងពេលដែល​គាត់​កំពុងធ្វើដំណើរ​សិក្សា​ស្រាវជ្រាវ​នោះ ។​

បន្ទាប់ពី​មានការ​ស្លាប់​របស់លោក ដូ​ដា​ត​នោះមក ភាពរន្ធត់​ភ័យខ្លាច​ចេះតែ​មក​យាយី​លង​ដល់​ឧបការី​របស់គាត់ ហាក់បីដូចជា​មានការ​ស្តីបន្ទោស​ណាមួយ​ពី​អាទិទេព ហើយ​ក្រោយ​មកបី​ឆ្នាំ​ឧបការី​រូបនោះ ក៏បាន​ស្លាប់​ដោយមាន​ភាព​អាថ៌​ក៏​បាំង​បំផុត ។ នៅសល់​ឧបការី​ជន​ម្នាក់ របស់គាត់​ឈ្មោះ Francis Garnier បន្ទាប់ពី​ចេញទៅ​ច្បាំង​ជាមួយ​ពួក​ទ័ព​វៀតណាម នៅ​ប្រទេស​វៀតណាម ក៏បាន​ត្រូវ​សម្លាប់​ក្នុង​សមរភូមិ​ទៅ ។ បន្ទាប់មក​ប្តី​ប្រពន្ធ​អ្នកស្រាវជ្រាវ និង​ជា​វិចិត្រករ​ដ៏​ល្បីល្បាញ​ជនជាតិ​បារាំង​ឈ្មោះ Comaille ក៏បាន​ទៅ​សិក្សា​អំពី​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដែរ ។​


គាត់​បាន​សិក្សា​រៀបរៀង​ឡើងវិញ នូវ​ផ្ទាំងសិលា​ធំៗ ឱ្យទៅជា​ជញ្ជាំង​រៀប​សសរ​ឡើងវិញ ទៅជា​ជើងទ្រ​ព្រមទាំង​ផ្សារភ្ជាប់​រូបសំណាក ដែល​ត្រូវ​បាក់បែក​ឡើងវិញ ៘ ការងារ​រៀបចំ​កំពុង​ត្រូវបាន​ដំណើរ​យ៉ាង​ល្អ​ប្រពៃ​គួរឱ្យ​លើកទឹកចិត្ត បែរជា​គាត់​ត្រូវ​ពួកក្រុម​ចោរលួច​វត្ថុ​បុរាណ សម្លាប់​នៅតាម​ដងផ្លូវ​ពេលដែល​គាត់​កំពុងធ្វើដំណើរ​ពី​អង្គរ​ត្រឡប់មកផ្ទះ​វិញ ។​

ក្នុង​ឆ្នាំ​១៩០៧ វិទ្យាស្ថាន​បុរាណវិទ្យា​ចុង​បូព៌ា​បានចាប់ផ្តើម​អនុវត្ត​ការជីក​កកាយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​មកលើ​ប្រាសាទអង្គរវត្ត ។ អាចារ្យកា​តួ​លិ​ក Charles Carpeaux រួមជាមួយ​វិស្វករ​ម្នាក់ទៀត គឺ​លោក Henry Du Four បានរួម​ដៃ​ស្វែងយល់​ពី​អតីតកាល​ដ៏​រុងរឿង និង​ភាព​ត្រចះត្រចង់​របស់​អង្គរវត្ត​ដ៏​មហិមា​នេះ ។ ពួកគេ​រកឃើញ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន នៅ​ប្រាសាទបាយ័ន​និង​រូបចម្លាក់​ក្នុងសម័យ​អង្គរធំ​...​។ លទ្ធផល​នៃ​ការរុករក​ស្រាវជ្រាវ​នេះ ប្រមែ​ប្រមូលបាន​វត្ថុ​បុរាណ​ដ៏​មានតម្លៃ​យ៉ាងច្រើន ក៏ប៉ុន្តែ​ពួកគេ​បាន​ជួបប្រទះ​នូវ​ការងារ​លំបាក​ច្រើន​ដែរ ។ ក្រោយមក​អាចារ្យកា​តូ​លិ​បាន​សុំ​វិល​ទៅ​ប្រទេស​បារាំង​វិញ ។ ប៉ុន្តែ​មិនដឹង​ជាមាន​ហេតុការណ៍​អ្វី​អាចារ្យ​នេះ កំពុងតែ​សប្បាយរីករាយ ដើម្បី​រង់ចាំ​ជើង​នាវា​ទៅ​បារាំង​វិញ ស្រាប់​តែមាន​ជំងឺរាក​ទល់​ហើយ​ស្លាប់ទៅ​...​សព​របស់​អាចារ្យ​កាតូលិក​នេះ គេ​មិន​ហ៊ាន​នាំទៅ​ស្រុកកំណើត​នៅ​បារាំង​វិញ​ទេ ដោយមាន​ការភ័យខ្លាច​ជំងឺឆ្លង ។

ដល់​ឆ្នាំ​១៩៣៣ មាន​អ្នក​បុរាណ​វិទូ​ដ៏​ក្មេង​ម្នាក់​ឈ្មោះ Georges Trouve​បាន​ដំណើរ​ការជីក​អណ្តូង​មួយ​យ៉ាងជ្រៅ​នៅ​ខាងក្រោម​ប្រាសាទបាយ័ន ដើម្បី​ក្នុង​បំណង​ស្វែងរក​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​បាន​ជីក​កប់​ជា​យូរ​មកហើយ​នោះ ។ អស់​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការជីក​គាស់​នោះ ហើយ​ចុងក្រោយ​ក៏បាន​រកឃើញ​នូវ​រូបសំណាក​នោះ​ដូច​បំណង ។ នៅ​ថ្ងៃ​ដែល​សម្តេចព្រះ មុនី​វង្ស បានធ្វើ​ពិធី​សម្ពោធ​នូវ​រូបសំណាក​នេះ គឺ​ពេលនោះ​អ្នក​បុរាណវិទ្យា​ដ៏​ក្មេង​នោះ បាន​បាត់​រលាយ​សាបសូន្យ​ទៅ គឺ​គាត់​បានសម្លាប់​ខ្លួនឯង​ដោយ​មូលហេតុ​មានទំនាស់​ក្នុង​គ្រួសារ ។ គាត់​ស្លាប់​មុន​មួយថ្ងៃ​នៃ​ថ្ងៃ​ដែល​ត្រូវ​លើក​បន្តុប​រូបសំណាក​នេះ ដើម្បី​ជាទី​សក្ការៈ ។


ដូច្នេះ​បើតាម​ការសន្និដ្ឋាន​ប្រហែលជា​ពួកគេ​ទាំងនោះ​គ្មាន​ជំនឿ ហើយ​មានបំណង​អាក្រក់​ចង់​សាង​សោកនាដកម្ម​នោះ ទើបត្រូវ​ទទួលរង​គ្រោះ​យ៉ាង​គួរឱ្យ​ខ្លោចផ្សា​បែបនេះ ។ ទាំងអស់នេះ​អាច​ជាម​ហិ​ទ្ធិ​ប្ញ​ទ្ធិ​អ​រូបិយ​នៃ​បារមី​ដ៏​សក្តិ​សិទ្ធ​របស់​ប្រាសាទអង្គរវត្ត តាម​សងសឹក​អ្នក​ដែល​មក​បំពារបំពាន​លើ​ទីសក្ការៈ​នេះ ។​
នៅ​ឆ្នាំ​១៩៥០ នៅពេលដែល​កំពុង​គ្រង​រាជ​ដឹកនាំ​ប្រទេស​កម្ពុជា គឺ​ដើម្បី​ការពារ​នូវ​វង្ស​ត្រកូល​ព្រះមហាក្សត្រ​របស់ខ្លួន​ឱ្យ​សុខសាន្ត ស្ថិរភាព គឺ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ មិនបាន​យល់ព្រម​អនុញ្ញាតិ​នូវ​ផែន​ការដឹក​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទៅ​ប៉ារីស ដើម្បី​ធ្វើការ​តាំងពិព័រណ៍​ឡើយ ហើយ​ឱ្យ​តាំង​រូបនេះ​នៅ​ប្រទេស​កម្ពុជា​ដដែល​។​ទាំងនេះ​សុទ្ធតែ​ស​ឱ្យឃើញថា ព្រះអង្គ​មិន​ចង់​ប្រឈមមុខ​ទៅនឹង​បារមី​ហិ​ទ្ធិ​ឫទ្ធិ ដ៏​ពិសិដ្ឋ​របស់​ប្រាសាទអង្គរវត្ត​នោះឡើយ​៕​

No comments:

Post a Comment

Post Top Ad

Responsive Ads Here