ការសិក្សារបស់អ្នកជំនាញផ្នែកជីវសាស្ត្ររកឃើញថាបុរស ៤៧ % ដែលទុកទូរសព័ទ្ធដៃក្នុងហៅប៉ៅ ខោរបស់ខ្លួនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការផលិតទឹកកាម ជាហេតុធ្វើឲ្យបរិមាណទឹកកាមធ្លាក់ចុះយ៉ាងខ្លាំង ។
ការស្រាវជ្រាវថ្មីៗបំផុតរបស់អ្នកជំនាញទាំងនោះបង្ហាញថា ការទុកទូរស័ព្ទដៃនៅក្បែរពងស្វាស ធ្វើឲ្យកម្រិតទឹកកាមធ្លាក់ចុះទាប ញ៉ាំងឲ្យអ្នកជំនាញផ្នែកជីវសាស្ត្ររបស់ចក្រភពអង់គ្លេស ព្រមានដល់បុរសទាំងឡាយឲ្យឈប់ទុកទូរស័ព្ទដៃរបស់ខ្លួនក្នុងហោប៉ៅខោតទៅទៀត ។
ចំណែកសាស្ត្រាចារ្យសាកលវិទ្យាល័យ Technion ក្នុងប្រទេស អ៊ីស្រាអែល បានអះអាងទៅលើការវិភាគ ដែលបង្ហាញលទ្ធផលថា ចំនួនមេជីវិតដែលរស់នៅក្នុងទឹកកាមបុរស ព្រមទាំងគុណភាពរបស់វា ធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលមកពីឥទ្ធិពលដ៏ខ្លាំងក្លានៃដែនអេឡិចត្រូម៉េទិចរបស់ទូរស័ព្ទដៃ។
សាស្ត្រាចារ្យសាកលវិទ្យាល័យជាច្រើនដែលធ្លាប់បានសិក្សាស្រាវជ្រាវទៅលើបញ្ហានេះ បានយល់ស្របទៅនឹងការចុះផ្សាយរបស់អ្នកជំនាញផ្នែកជីវសាស្ត្រ ហើយផ្ដល់អនុសាសន៍ឲ្យបុរសប្ដូរទំលាប់ទុកទូរស័ព្ទក្នុងហៅប៉ៅខោ ។
ប្រភពៈ telegraph




No comments:
Post a Comment