ដោយសារមនុស្សគ្រប់រូបមានទស្សនៈខុសៗគ្នា ហេតុនេះហើយទើបមានអ្នកជោគជ័យអ្នកបរាជ័យច្រើនរាប់មិនអស់ ប៉ុន្តែទោះយ៉ាងក៏ដោយមនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិស្មើគ្នាក្នុងការស្វែងរកភាពជោគជ័យរបស់ខ្លួន។តែ បុគ្គលជោគជ័យមានទស្សនៈដូចនឹងបុគ្គលជោគជ័យ ដូចគ្នាចំណែកបុគ្គលបរាជ័យក៏ទស្សនៈដូចនឹងបុគ្គលបរាជ័យដូចគ្នា។ខាងក្រោមនេះជាទស្សនៈរបស់អ្នកជោគជ័យហើយនេះក៏ជាសម្រង់សម្ដីខ្លះដែលអ្នកបរាជ័យច្រើនតែនិយាយតែអ្នកជោគជ័យមិនដែលនិយាយសោះឡើយនៅពេញមួយជីវិតរបស់គេ។
១. គោលដៅនិង ក្ដីស្រមៃ របស់ខ្ញុំអាចចាំបាន“My goals and dreams can wait.”
តាមពិតគោលដៅនិង ក្ដីស្រមៃរបស់មនុស្សវាអាចសម្រេចបានលុះត្រាតែអ្នកពុះពារទៅរកវាប៉ុន្តែបើអ្នកអូសបន្លាយម្ដងហើយម្ដងទៀត អ្នកគ្មានថ្ងៃស្គាល់ភាពពិតនៃក្តីស្រមៃនោះទេ។"ម្រឹគមិនដែលបោលចូលម៉ាត់សីហដែលកំពុងដេកលក់ទេ","ពេលវេលាជាមាសប្រាស់ដែលមិនអាចកាត់ថ្លៃបាន"
ដូចនេះការអូសបន្លាយពេលវេលារង់ចាំថ្ងៃសម្រេចក្តីស្រមៃគ្រាន់តែជាលេសរបស់បុគ្គលបរាជ័យប៉ុណ្ណោះ។
២.ខ្ញុំគ្មានជម្រើសផ្សេងទេ“I don’t have a choice.”
បើសិនជាអ្នកនិយាយពាក្យថាអស់ជម្រើស ឬគ្មានជម្រើសផ្សេងមានន័យថា អ្នកបិទផ្លូវខ្លួនឯងមិនបង្កលក្ខណៈល្អប្រសើរឲ្យខ្លួនឯងធ្វើឲ្យខ្លួនឯងនៅទើរមួយកន្លង(គ្មានផ្លូវគ្មានជម្រើស)។ប៉ុន្តែគំនិតអ្នកជោគជ័យគេសម្លឹងមើលឆ្ងាយជាងនេះហើយគេនឹងគិតថាគេមានផ្លូវច្រើនរាប់មិនអស់ដែលត្រូវដើរទៅមុខទៀត។
៣.បើគេគ្រប់គ្នាធ្វើសុទ្ធតែត្រូវអស់ហើយនោះអញ្ចឹងខ្ញុំពិតជាខុសហើយ“They are probably right, so I must be wrong.”
កុំបំបាក់ខ្លួនឲ្យបរាជ័យដោយប្រើពាក្យនេះ។ត្រូវចាំថាទោះខុសក៏ដោយត្រូវក៏ដោយវាជាការពិត ហើយអ្នកជោគជ័យជាអ្នកដែលហ៊ានប្រឈមមុខនឹងការពិត។ត្រូវចាំថាខុសមិនមែនជាបរាជ័យដ៏ធំគួរឲ្យខ្លាចនោះទេតែអ្វីជាបរាជ័យដ៏គួរឲ្យខ្លាចនោះគឺពេលដែលអ្នកខ្លាចខុសហើយពេលដែលអ្នកខុសហើយមិនព្រមកែ។"It's will be a bigger failure if you are afraid of and never make it changed”
៤.វាធ្ងន់ធ្ងរពេកហើយសម្រាប់ខ្ញុំ“This sucks.”
ពេលអ្នកជួបការលំបាកទើបអ្នកដឹងថាផ្លូវទៅរកជោគជ័យមិនមែនជាការងាយស្រួលនោះទេ។ការលុតដំខ្លួនឲ្យក្លាយជាបុគ្គលដ៏ជោគជ័យម្នាក់ ក៏មិនមែនជាការលេងសើចនោះដែរ ដូចនេះអ្នកមានគំនិតជោគជ័យគេតស៊ូជានិច្ចមិនដែលរុញរាទេ ព្រោះគេដឹងថាគេចង់បានអ្វីពិតប្រាកដ។
៥.ខ្ញុំស្អប់អ្នកឯងណាស់“I hate you.”
គ្រាន់តែនិយាយពាក្យនេះចេញមកភ្លាមមនុស្សគ្រប់គ្នាអាចទាយដឹងទៅហើយថាអ្នកជាមនុស្សអត់បានការទៅហើយ ព្រោះបុគ្គលជោគជ័យមិនចងគំនុំ
មិនចេះស្អប់ មិនច្រណែនហើយក៏មិនចេះវាយតម្លៃអ្នកដទៃទាបជាងខ្លួនដែរ។ព្រះពុទ្ធមានពុទ្ធដីកាថាការចងចិត្តស្អប់នរណាម្នាក់មិនដែលធ្វើឲ្យយើងរស់នៅបានសុខនោះទេក៏មិនធ្វើឲ្យយើងជោគជ័យដែរ។
៦.ខ្ញុំមិនអាចធ្វើបានទេ“I can’t.”
បុគ្គលដែលមានគំនិតជោគជ័យជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង(Self-confidence)ដូចនេះគេជឿជាក់ថា គេអាចធ្វើបានមិនថា មានឧបសគ្គអ្វីក៏ដោយ។
៧.ខ្ញុំបាត់បង់ឪកាសអស់ហើយ“I missed my chance.”
ត្រូវចំាថាឱកាសសម្រាប់មនុស្សម្នាក់ៗមិនដែលចេះអស់ទេ។ វានៅតែមានជានិច្ចដូចនេះអ្នកដែលមានគំនិតជោគជ័យគេមិនអស់សង្ឃឹមទេព្រោះថ្ងៃណាមួយគេនឹងក្ដាប់វាបានមិនខានហើយធានាថាវាគ្មានថ្ងៃខកម្ដងទៀតឡើយ។
៨. ណ្ហើយ!វាមិនអីទេ …វាគ្មានអីសំខាន់ទេ...“Never mind… it’s not important…”
នេះជាពាក្យដែលបុគ្គលខ្ចឹលច្រអូសមួយចំនួនច្រើនតែនិយាយដើម្បីយកលេសដោះស្រាយឲ្យរួចខ្លួនមួយពេលឬលាក់បាំងបញ្ហាដែលខ្លួនមិនពេញចិត្តម្ដងៗ។ប៉ុន្តែបុគ្គលជោគជ័យនិង អ្នកសប្បាយចិត្តនឹងការងារ(Successful and Active people ) កម្រនិយាយណាស់ផ្ទុយទៅវិញគេញញឹមហើយស្វែងរកហេតុផលនិងស្ម័គ្រចិត្តប្រឈមនឹងការលំបាកឬការពិតទាំងនោះ។
ចុចអាន៖ មានផលអាក្រក់ខ្លាំងដល់បរិមាណទឹកកាម និងគុណភាពមេជីវិត បើដាក់ទូរស័ព្ទដៃក្នុង
ចុចអាន៖ ការណាត់ជួបជាមួយមនុស្សពិសេស គួរធ្វើនៅកន្លែង....(មានវីដេអូ)









No comments:
Post a Comment