សុខចិត្តស្លាប់...ដើម្បីទុកប្រាក់សម្រាប់ព្យាបាលប្អូនស្រីអាយុ១ខួប - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

សុខចិត្តស្លាប់...ដើម្បីទុកប្រាក់សម្រាប់ព្យាបាលប្អូនស្រីអាយុ១ខួប

កុមារីចិនអាយុ៧ឆ្នាំម្នាក់ ឈ្មោះនាង Wang Yue ត្រូវបានរកឃើញរោគវិនិច្ឆ័យនៃជំងឺOsteopetrosis ជាអាការៈម្យ៉ាងដែលគំរាមកំហែងដល់អាយុជីវិតពេលដែលឆ្អឹងក្លាយជាធ្លាក់ដង់ស៊ីតេ(ស្តោត)នៅទូទាំងរូបកាយ។

រោគសញ្ញានៃអាការៈបែបនេះរួមមានបាក់ឆ្អឹង កោសិកាឈាមផលិតមកកាន់តែតិច ហើយខ្វះខាតសរសៃវិញ្ញាណ ដែលអាចឈានដល់ខ្វាក់ភ្នែក ថ្លង់ ស្តាប់លែងលឺ និងសរសៃវិញ្ញាណនៅលើមុខលែងដំណើរការបាន។ នេះជារបាយការណ៍ធ្វើឡើងដោយ World of Buzz និង China Press.




បើទោះជាស្ថិតក្នុងសភាពបែបបយ៉ាងនេះក៏នាង Wang Yue បដិសេធមិនទៅព្យាបាលនៅតាមវេជ្ជសាស្ត្រទំនើបនោះទេ ខណៈដែលនាងចង់ឲ្យឳពុកម្តាយចំណាយប្រាក់សម្រាប់ព្យាបាលឲ្យប្អូនស្រីរបស់នាង ដែលមានអាយុ១ខួបទៅវិញ ដែលប្អូនរបស់នាងក៏កើតមានជំងឺដូចគ្នាផងដែរនោះ។

ខណៈដែលអ្នកជំងឺទូទៅប្រភេទដូចគ្នា Osteopetrosis អាចត្រូវបានជាសះស្បើយ ដោយការផ្សាំឆ្អឹងនោះគ្រួសារអាចប្រមូលប្រាក់គ្នាត្រឹមតែជួយដល់កូនស្រីម្នាក់ក្នុងចំណោម២នាក់តែប៉ុណ្ណោះ ដោយត្រូវចំណាយអស់ប្រមាណ ៥០០.០០០ (១០២.០០០ដុល្លារ)។




ដោយដឹងថា ប្រាក់នេះបានត្រឹមតែជួយស្រោចស្រង់ជីវិតកូនស្រីម្នាក់ក្នុងចំណោម២នាក់យ៉ាងនេះ ទើបនាង Wang Yue ប្រាប់ទៅឳពុកម្តាយរបស់នាងថា ចាប់ពីពេលដែលយើងមិនអាចខ្ចីបុលប្រាក់បានច្រើននោះ កូនមិនទៅធ្វើការព្យាបាលទេ។ កូនបានសន្សំប្រាក់បានតិចតួចដែរ ដូចនេះពុកម៉ែ អាចយកវាហើយបន្ថែមវា ទៅក្នុងប្រាក់ដែលមានស្រាប់នោះ សម្រាប់ព្យាបាលប្អូនស្រីវិញចុះ។

នាងបន្ថែមថា កូនធំគ្រាន់ក្រែលហើយ វាមិនអីទេ ប្រសិនបើកូនមិនទៅព្យាបាលនោះ។ ឳពុកដែលខូចចិត្តរបស់នាងបានស្រែកយំ ពេលឃើញយ៉ាងប្រាកដថានាង Wang Yue សុខចិត្តពលី ខ្លួនឯងដើម្បីប្អូនតូច។




កាលៈទេសៈសោកនាដកម្មរបស់គ្រួសារនេះបានទទួលការចាប់អារម្មណ៍នៅទូទាំងប្រទេស ដោយគេបានរៃអង្គាសជួយ។ ជាទីសង្ឃឹមជាមួយនឹងការជួយបានគ្រប់គ្រាន់កុមារីបងប្អូនទាំងពីរនាក់ អាចទទួលបានការព្យាបាលសះស្បើយរួមជាមួយគ្នាតែម្តង៕

Post Top Ad

Responsive Ads Here