ផ្អាកបានផ្អាកទៅ...កូនក្រមុំ​រវល់​ចុច​ទូរស័ព្ទ​​ពេក​​ យប់​ផ្សំដំណេក ​​កូនកំលោះស្រាប់តែ? - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

ផ្អាកបានផ្អាកទៅ...កូនក្រមុំ​រវល់​ចុច​ទូរស័ព្ទ​​ពេក​​ យប់​ផ្សំដំណេក ​​កូនកំលោះស្រាប់តែ?

ក្នុង​សម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​ មនុស្ស​គ្រប់គ្នា​មិន​អាច​រស់នៅ​ដោយ​អត់​ពួកវា​ក្នុង​ដៃ​បាន​ទេ​ ក្នុង​នោះ​សូម្បីតែ​ទៅ​បន្ទប់​ទឹក​ ឬ​ងូតទឹក​ក៏​ពួកគេ​យក​វា​ទៅ​តាម​ខ្លួន​ដែរ។​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ ប្រសិន​បើ​មនុស្ស​ញៀន​នឹង​ការ​ប្រើប្រាស់​វា​ពេក​នោះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​កើតឡើង​ចំពោះ​ពួកគេ​ ក្នុង​នោះ​មាន​ដូចជា​ការ​លែងលះ​ជាដើម។​

ជា​ឧទាហរណ៍​ជាក់ស្ដែង​ សម្រាប់​ប្ដី​ប្រពន្ធ​ទើបតែ​រៀបការ​ថ្មីថ្មោង​ យប់​ដំបូង​នៃ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍ ​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ​ ប៉ុន្តែ​សម្រាប់​បុរស​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​មួយ​រូប​នេះ​វិញ​ គឺ​វា​មិន​ដូច្នេះ​នោះ​ទេ​ គឺ​យប់​ដំបូង​ជាមួយ​កូនក្រមុំ​គឺ​ជា​បទពិសោធន៍​ដ៏​អាក្រក់​បំផុត​ ដែល​រូបគេ​ធ្លាប់​ជួប​ ដោយ​កូនកំលោះ​រូប​នេះ​ បាន​ដាក់​ពាក្យ​លែងលះ​ជាមួយ​កូន​ក្រមុំ​ភ្លាមៗ​ ក្រោយ​ខណៈ​ពេល​ដែល​ពួកគេ​រៀបការ​រួច។​

យោង​តាម​សាច់ញាតិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ កូនក្រមុំ​បាន​ប្រកែក​មិន​ព្រម​រួមដំណេក​ជាមួយ​កូនកំលោះ ​ដោយ​រូប​នាងជាប់​​លេង​សារ​តាម​ទូរស័ព្ទ​ជាមួយ​មិត្តភ័ក្ដិ​របស់​នាង​។​ ក្នុង​នោះ​សាច់ញាតិ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ "កូនកំលោះ​បាន​សុំ​ឲ្យ​កូនក្រមុំ​ពន្យារពេល​លេង​ទូរស័ព្ទ​សិន​ តែ​នាង​មិន​ព្រម​ហើយ​ខឹង​ ហើយ​បន្ទាប់​មក​នៅ​ពេល​កូនកំលោះ​សួរ​ថា​ តើ​មិត្តភ័ក្ដិ​របស់​នាង​សំខាន់​ជាង​រូបគេ​មែនទេ​ កូន​ក្រមុំ​ឆ្លើយ​ថា​ហ្នឹងហើយ”​។​ក្រោយមក​ការ​ឈ្លោះប្រកែក​គ្នា​មួយ​នេះ​ បាន​បណ្ដាល​ឲ្យ​កូនកំលោះ​ទាមទារ​ឲ្យ​មាន​ការលែងលះ។​

ទន្ទឹមគ្នា​នោះ​គណៈកម្មាធិការ​ខាង​ផ្នែក​ផ្សះផ្សា​ បាន​យល់ព្រម​ទទួល​សំណើ​ចំពោះ​ករណី​នេះ​ដែរ​ ហើយ​រង់ចាំ​មើល​ថា​តើ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ អាច​យល់ព្រម​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​គ្នា​ដែរ​ឬ​ទេ​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ ខាង​កូនកំលោះ​បាន​ទទូច​ថា​រូបគេ​ចង់​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​គេ​បាន​បញ្ចប់។​

(ប្រភព៖​ viral4real)

No comments:

Post a Comment

Post Top Ad

Responsive Ads Here