នៅសុខៗ តារាចម្រៀង សុគន្ធ នីសា ស្រាប់តែលេច..... - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

នៅសុខៗ តារាចម្រៀង សុគន្ធ នីសា ស្រាប់តែលេច.....

ក្រោយពី​ថត​រឿង​ភាគ «​សិ​សិ​រដូវ​ក្នុង​បេះដូង​» មិនទាន់​ចប់​ស្រួលបួល​ផង ​ពេលនេះ​ តារាចម្រៀង​មុខ​ស្រទន់ សុគន្ធ នីសា មានឱកាសបាន​ចូលរួម​សម្តែង​នៅក្នុង​រឿង​ភាគ​ទី​ពីរ ដែលមាន​ចំណងជើង​ថា​«​រា​ជនី​ភូមិគ្រឹះ​» ជា​រឿង​ដែលមាន​ការតុបតែង​ខ្លួន​ជំនាន់​បារាំង ។ អ្នកគាំទ្រ​ជាច្រើន​ សុទ្ធតែ​និយាយថា សុគន្ធ នីសា និង ​កាន់​តែមាន​ប្រជាប្រិយភាព​បន្ថែមទៀត ​ក្រោយពី​លេចមុខ​នៅក្នុង​រឿង​ភាគ​បន្តបន្ទាប់​គ្នានោះ ។ ហើយអ្នកខ្លះទៀត បាននិយាយថា មួយរយៈចុងក្រោយនេះ រាសី សុគន្ធ សីសា ឡើងខ្ពស់ត្រដែត តែម្តង ។


​ក្រោយពី​ហក់​ចូលក្នុង​ផលិតកម្ម​ហង្ស​មាស​ជាថ្មី ​គេ​សង្កេតឃើញថា សុគន្ធ នីសា មាន​សកម្មភាព​ថ្មីៗ​ជាច្រើន​ មាន​ទាំង​ការ​ច្រៀង សម្តែង​រឿង និង ធ្វើជា​គណៈកម្មការ​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង The Voice Cambodia  ដែលមានទទួលបានការគាំទ្រនិងកោតសរសើរមិនដាច់ពីមាត់អំពីរូបសម្រស់ និងការវាយតម្លៃប្រកបដោយសច្ចភាព ព្រមទាំងចេះលួងលោមក្មេងអោយមានការអភិវឌ្ឍប្រកបដោយសក្កតានុពល។


អ្វីដែល​កត់សម្គាល់នោះ ​ក្រោយពី​ក្លាយជា​តួឯក​នៅក្នុង​រឿង​ភាគ​ដំបូង «​សិ​សិ​រដូវ​ក្នុង​បេះដូង​»​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ ។ សុគន្ធ នីសា ក៏មាន​ឱកាស បាន​សម្តែង​រឿង​ទី​ពីរ​ ដែល​បាន​ក្រុង​ពាលី​ កាលពី​ព្រឹក​ថ្ងៃទី ១១ ខែសីហា នេះ ។




 ​

រឿង​ភាគ​« រា​ជនី​ភូមិគ្រឹះ​» ជា​រឿង​ ដែលមាន​ការតុបតែង​ខ្លួន​ តាមបែបសម័យបារាំង ​។​ក្រៅពី សុគន្ធ នីសា ជា​តួ​ធំ រឿងនេះ​ក៏មាន​ការចូលរួម​ពី​សំ​ណាក់​តារាចម្រៀង និង សម្តែង​ស្រី​ប្រុស​ជាច្រើន​ដួងទៀត ​មាន​ដូចជា សុខ ស្រី​នាង លី ម៉ា​រី​ណា ច​ន ច័ន្ទ​លក្ខិណា សាន ស្រី​ឡៃ សូ​ដា នី​តា លោក ហ្សូ​ណូ និង ណុប បា​យ៉ា​រិ​ទ្ធ ជាដើម ។



សម្រាប់​តារាចម្រៀង រូប​ស្រស់ សុខ ស្រី​នាង សម្តែង​ជា​តួ​ជំនាន់​ក្មួយ ។ រឿង​ភាគ​មួយ​នេះ ដឹកនាំ​សម្តែង​ដោយ​លោក កៅ សីហា ។ គេរំពឹងថា ​រឿង​ភាគ​មួយ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើនពី​សំណាក់​មហាជន ​ព្រោះ​មានការ​ចូលរួម សម្តែង​ដោយ​តារា​ល្បីៗ​ជាច្រើន ដែលមានទាំង​តារា​សម្តែង និង ​តារាចម្រៀង ៕

សូមអញ្ជើញទស្សនាឈុតឆាកខ្លីៗ ដែលនឹងចាប់បញ្ចាំងឆាប់ៗខាងមុខនេះ៖


Post Top Ad

Responsive Ads Here