យប់នេះអូនចង់ស្រវឹង... មនុស្សស្រីចេះដើរលេង ផឹកស៊ី ពេលយប់សុទ្ធតែជាស្រីមិនល្អ? ចុះសម្រាប់ប្រិយមិត្ត យល់យ៉ាងណាដែរ? - The Sky

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

យប់នេះអូនចង់ស្រវឹង... មនុស្សស្រីចេះដើរលេង ផឹកស៊ី ពេលយប់សុទ្ធតែជាស្រីមិនល្អ? ចុះសម្រាប់ប្រិយមិត្ត យល់យ៉ាងណាដែរ?

ភ្នំពេញ៖ សង្គមបច្ចុប្បន្ន តែងតែឲ្យតម្លៃមនុស្សទៅតាមស្ថានភាពជាក់ស្ដែង ហើយមនុស្សមួយចំនួនតែងយល់ថា ធ្វើជាមនុស្សស្រី មិនត្រូវចេះផឹកស៊ី ដើរលេងពេលយប់ទេ ព្រោះងាយគេនិយាយដើម បើជាមនុស្សស្រីត្រឹមត្រូវ គេមិនធ្វើទង្វើទាំងអស់នេះឡើយ។

ជុំវិញមតិមួយនេះ យើងក៏មិនអាចគិតថា ខុសឬយ៉ាងណានោះដែរ? ដូចនេះ យើងខ្ញុំ បានទៅជួបសម្ភាសន៏ផ្ទាល់ ជាមួយនឹងមិត្តនារី ទាក់ទងនឹងសំនួរមួយនេះ! ស្ថិតក្នុងវ័យ ២៥ឆ្នាំ កញ្ញាចរិយា បាននិយាយទាំងអស់សំណើចថា៖« វាពិតជារឿងគួរឲ្យចង់សើចណាស់បង ចំពោះការគិតមិនល្អ លើស្រីៗបែបនេះ? តាមខ្ញុំដឹង គ្រប់ការដើរហើរយប់ មិនមែនសុទ្ធតែជាស្រីមិនល្អទេ នេះមកជាគេចង់ជួបជុំគ្នា បន្ទាប់ពីចប់ការងារ»។

មិនខុសពីចរិយា កញ្ញាស្រីខួច ដែលជាបុគ្គលិកក្រុមហ៊ុន ឯកជនមួយ បានលើកឡើង« ពុទ្ធោ សម័យនេះហើយនៅមានអ្នកគិតរឿងបែបនេះទៀត? សម្រាប់ខ្ញុំ វាជារឿងសាមញ្ញ របស់មនុស្សស្រីទៅហើយ មិនប្រាកដថាអ្នកដើរថ្ងៃហ្នឹងល្អជាងគេទេ!»។

ខុសគ្នា ពីមតិអ្នកទាំងពីរ ស្រីមុំ ដែលជាអាជីវករ លក់ដូរបានបញ្ជាក់ថា៖ បងក៏ជាស្រីដែរ តែបងមិនកាន់ជើង ឬគាំទ្រឲ្យស្រីៗដើរយប់ទេ។ ព្រោះបើជួបបញ្ហា យើងជាស្រីទៅមានកម្លាំងអ្វីទៅតបត បើចាំគ្រួសារទៅដល់ក្រែងវាហួសពេល»។

ស្រដៀងគ្នាដែរ សុខជា ដែលជាមន្ត្រីរាជការវ័យក្មេង បាននិយាយថា៖« មិនអាចបន្ទោសនឹងពាក្យគេនិយាយទេបង ជាទូទៅយើងមិនអាចឃាត់មាត់គេបានទេ! ព្រោះខ្មែរយើងប្រកាន់ទំនៀមទម្លាប់ បើអាចគួរកុំដើរដល់យប់ជ្រៅ ឬផឹកស្រវឹងអ្វី តែបើមានការជួបជុំមិត្តភិក្តគួរមានស្រីមានប្រុស ព្រោះវាអាចមានសុវត្ថិភាពជាង»។

ឆ្លើយនឹងសំនួរទាំងមិនសប្បាយចិត្ត បងស្រីពៅ « អត់ល្អសោះអូនអើយ កូនបងកូនគេ ព្រោះខ្លួនជាស្រីទៅ ដើរយប់មើលតែប្រុស ទី១ ភ្នែកអ្នកដទៃ បើគេដឹងគេនិយាយដើមស្អុយ ហើយមួយទៀតបើស្រវឹងលែងដឹងខ្លួនអី មិនចប់បាត់ហើយ សម័យនេះរកទុកចិត្តអ្នកណាបាន?

No comments:

Post a Comment

Post Top Ad

Responsive Ads Here