ចិន ៖ ទំរាំតែស្រលាញ់គ្នាបានឈានដល់ថ្ងៃអាពាពិពាហ៏គឺមិនធម្មតាទេសម្រាប់គូរស្នេហ៏មួយគូរៗ ហើយក៏វាជារឿងមួយធំក្នុងជីវិតដែលយើងត្រូវពិចារណាយកគូរជិវិតសម្រាប់ដើរផ្លូវជាមួយគ្នាក្នុងថ្ងៃអនាគតដែរ។ មិនដឹងជាត្រូវឈ្លោះគ្នាប៉ុន្មានឈុត បែកគ្នាប៉ុន្មានដង មិននិយាយរកគ្នា អន់ចិត្ត ឬប៉ុន្មានឆាកទេទើបមានថ្ងៃជ័យមង្គលបែបនេះ។ ដូចប្តីប្រពន្ធមួយគូរខាងលើនេះបានធ្វើឲ្យអ្នកលេងFBរំជួលចិត្តយ៉ាងខ្លាំងព្រោះសំដីប៉ុន្មានម៉ាត់របស់គាត់ផ្ញើរផ្តាំទៅគូរស្នេហាដែលមានគម្រោងនឹងរៀបអាពារពិពាហ៏ឬកំពុងស្រលាញ់គ្នាអោយបានដឹងថា ៖
- កុំចាំដល់មានផ្ទះ🏘 កុំចាំដល់មានលុយច្រើន
- កុំចង់ដល់មានពេលទំនេរ😒 កុំចាំដល់មានឡាន
- កុំចាំដល់មានអ្វីៗគ្រប់យ៉ាងទើបរៀបការ
- ព្រោះជីវិតគូរត្រូវការតស៊ូលំបាកជាមួយគ្នា😊 ហើយក៌មិនដឹងថាពេលវេលាទៅមុនទៀតទៅជាយ៉ាងណាទេ!!!!!
- នេះជាអ្វីដែលខ្ញំចង់និយាយប្រាប់
តាមប្រភពពី Viral4real ឱ្យដឹងថា គូស្នេហ៍មួយគូដែលបានស្រលាញ់គ្នាអស់រយៈពេល៣ឆ្នាំមកហើយ ស្រាប់តែបានបែកបាក់គ្នាវិញ ក្រោយពីខាងប្រុសបានឃើញបន្ទប់ដេករបស់ខាងស្រីពោរពេញទៅដោយសំរាម ។
បុរសជនជាតិតៃវ៉ាន់ម្នាក់ មិនដែលអាចចូលក្នុងបន្ទប់ដេករបស់មិត្តស្រីរបស់ខ្លួនបានឡើយ ។ នេះគឺជាបម្រាមតែមួយគត់ ដែលនាងដាក់ឱ្យ ទោះបីជាពួកគេស្រលាញ់គ្នាអស់ពេល៣ឆ្នាំមកហើយក្តី ។ មិត្តប្រុសមានចម្ងល់ជាខ្លាំង តែមិនហ៊ានចូលទៅទេ ព្រោះវាជាបម្រាមរបស់មិត្តស្រី ។
រហូតដល់ថ្ងៃមួយ ម្តាយខាងស្រី ហៅឱ្យបុរសជាមិត្តប្រុសយកខោអាវ ដែលទើបតែបោករួចទៅដាក់ក្នុងបន្ទប់របស់មិត្តស្រី។ ដោយគិតថា នេះជាបញ្ជារបស់ម្តាយ ទើបគាត់ហ៊ានចូល។ គ្រាន់តែចូលទៅដល់ភ្លាម…. ព្រះអើយ… តើនេះជាបន្ទប់មនុស្សរស់នៅ ឬក៏ ជាសំបុកកណ្តុរ? គាត់ឃើញមានខោអាវចាស់ៗ សម្រាមខ្លះៗ និងវត្ថុជាច្រើនទៀតមើលមិនស្គាល់ នៅពាសពេញបន្ទប់ ដល់ថ្នាក់រកផ្លូវដើរគ្មាន ។ អ្វីដែលកាន់តែលើសនោះ គឺលីអូរបស់មិត្តស្រីនៅពាសវាលពាសកាល ថែមទាំងមានសំឡីអនាម័យប្រើហើយទៀត ដែលធ្វើឲ្យបន្ទប់ស្អុយទ្រាំមិនបាន។
គាត់រៀបនឹងចេញពីបន្ទប់ទៅហើយ តែមិត្តស្រីរបស់គាត់ក៏ឃើញទាន់ ។ នាងបានសុំចប់ ព្រោះតែគាត់មិនគោរពបម្រាមតែមួយគត់របស់នាង ។ នេះគួរតែអរគុណខាងស្រីវិញទេ ដែលបានសុំបែក បើនៅតែស្រលាញ់គ្នាទាំងមិនដឹងថា នាងមិនចេះអនាម័យបែបនេះវិញ គឺប្រាកដជាស៊យធំហើយ។

No comments:
Post a Comment